ក្រសួងធនធានទឹក៖ ពីថ្ងៃទី១៩-២៥ ខែមករា ឆ្នាំ២០២២ខេត្តមួយចំនួននឹងមានភ្លៀងក្នុងកម្រិតខ្សោយ


ត្រលប់ក្រោយ

18/01/22 04:45 AM

ចំនួនទស្សនា៖

352

ប្រភព៖

ភ្នំពេញ

សម្រួលផ្សាយ៖សារ៉ន276


ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា ពីថ្ងៃទី១៩-២៥ ខែមករា ឆ្នាំ២០២២ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន និងតំបន់មាត់សមុទ្រអាចនឹងមានភ្លៀងក្នុងកម្រិតខ្សោយ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២នេះ។


ក្រសួងបានឲ្យដឹងថា នៅថ្ងៃទី១៩ ខែមករា ឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) ក្នុងកម្រិតខ្សោយ និងនៅថ្ងៃទី២០-២៥ ខែមករា ឥទ្ធិពលជម្រាបនៃសម្ពាធទាប (ឥណ្ឌូនេស៊ី) ក្នុងកម្រិតខ្សោយ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖


១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល

* សីតុណ្ហភាពអប្បបរមា មានពី ២២-២៥ °C

* សីតុណ្ហភាពអតិបរមា មានពី ៣០-៣៣ °C

* ក្នុងអំឡុងថ្ងៃទី២១-២៥ ខែមករា អាចមានភ្លៀងក្នុងកម្រិតខ្សោយដោយអន្លើរ។


២៖ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន

* សីតុណ្ហភាពអប្បបរមា មានពី ២១-២៤ °C

* សីតុណ្ហភាពអតិបរមា មានពី ២៩-៣២ °C

* នៅថ្ងៃទី២២-២៥ ខែមករា អាចមានភ្លៀងក្នុងកម្រិតខ្សោយដោយអន្លើរ នៅតំបន់ខ្ពង់រាបឦសាន និងភាគខាងកើត។


៣៖ តំបន់មាត់សមុទ្រ

* សីតុណ្ហភាពអប្បបរមា មានពី ២០-២៣ °C

* សីតុណ្ហភាពអតិបរមា មានពី ២៨-៣១ °C

* នៅថ្ងៃទី១៩-២៥ ខែមករា អាចមានភ្លៀងក្នុងកម្រិតខ្សោយ៕



dd
Bottom Ad