ក្មេងប្រុស-ស្រី អាយុ០៦ឆ្នាំ០២នាក់ ជាបងប្អូនជីដូនមួយនិងគ្នា បានលង់ទឹកស្រះស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើល


ត្រលប់ក្រោយ

18/01/22 05:07 AM

ចំនួនទស្សនា៖

337

ប្រភព៖

បន្ទាយមានជ័យ

ដោយ៖ណុប-រក្សា


បន្ទាយមានជ័យ ៖ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង០២ និង៣០នាទី រសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ចំណុចទឹកស្រះខាងក្រោយផ្ទះរបស់ឈ្មោះ ទេស វិត ភេទស្រីអាយុ៦១ឆ្នាំ ដែលក្មេងរស់នៅ ប្រហែល៣០ម៉ែត្រ ស្ថិតនៅភូមិជើងចាប ឃុំគោកបល្ល័ង្គ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។


ប្រភពព័ត៌មានពីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំគោកបល្ល័ង្គ បានឲ្យដឹងថា៖កុមាររងគ្រោះទាំង ០២នាក់ នៅភូមិជើងចាប ឃុំគោកបល្ល័ង្គ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ម្នាក់ឈ្មោះ អ៊ីម ហុងអ៊ី ភេទប្រុស អាយុ ០៦ឆ្នាំ មានឪពុកឈ្មោះ ខាន់ អ៊ីម អាយុ៣៦ឆ្នាំ និងម្តាយឈ្មោះ សេក ជីញ អាយុ ៣២ឆ្នាំ និងម្នាក់ទៀតឈ្មោះ ឡម ស្រីនា ភេទស្រី អាយុ០៦ឆ្នាំ មានឪពុកឈ្មោះ វ៉ាយ ធួន អាយុ៣២ឆ្នាំ និងម្តាយឈ្មោះសេក សារ៉េន អាយុ៣៦ ឆ្នាំ ។


នគរបាលបានបញ្ជាក់ថា៖ កុមាររងគ្រោះទាំង ០២នាក់ ជាបងប្អូនជីដូនមួយនិងគ្នា ឪពុក ម្តាយពួកគេទាំង០២នាក់ ទៅធ្វើការនៅប្រទេសថៃ ដោយផ្ញើកូនៗ ទុកឲ្យឈ្មោះ ទេស វ៉ីត អាយុ៦១ឆ្នាំ ត្រូវជាយាយនៅភូមិជើងចាប ឃុំគោកបល្ល័ង្គ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ជាអ្នមើលថែ។

ប្រភពដដែលបានឲ្យដឹងទៀតថា៖ នៅមុនពេលកើតហេតុ ឈ្មោះ ទេស វ៉ីត ត្រូវជាយាយ រវល់ទៅធ្វើបុណ្យនៅវត្តស្រះភ្លោះ ក្នុងឃុំចំណោម ស្រុកមង្គលបូរី ដោយទុកក្មេងរងគ្រោះទាំង០២នាក់ឲ្យបងៗមើល ប៉ុន្តែដល់ម៉ោងទៅរៀនបងៗទាំង០២នាក់ បានទៅរៀនបាត់ ហើយក្មេងទាំង០២នាក់ បានដើរលេងនៅនឹងផ្ទះ ពេលនោះមានក្មេងប្រុសឈ្មោះយ៉ាន់ តូតា ភេទប្រុស អាយុ០៦ឆ្នាំ រត់លេងជាមួយគ្នាបានរត់មកប្រាប់ឈ្មោះ ប៊ី មិ ភេទប្រុស អាយុ៥៤ឆ្នាំថា អាអ៊ី និងមីនាលង់ទឹកស្លាប់ ហើយ ឈ្មោះប៊ី មិ បានរត់ទៅមើលតែក្មេងទាំង០២នាក់នោះបានលិចបាត់ទៅក្នុងទឹក ហើយពេលនោះគាត់ក៏បានហៅបងប្អូនជិតខាងចុះរាវរកក៏បានឃើញក្មេងទាំង០២នាក់ រួចបានបញ្ជូនទៅមន្ទីពេទ្យបង្អែកកម្ពុជាជប៉ុន ស្រុកមង្គលបូរី តែជាអធកុសលក្មេងទាំង០២នាក់នោះបានស្លាប់បាត់ទៅហើយ។


នគរបាលបានឲ្យដឹងទៀតថា៖ ក្រោយពីទទួលបានព័ត៌មានបានបង្កើតគណៈកម្មាការពីនិត្យសពមានជំនាញកោសល្យវិច្ច័យស្រុក លោកមេប៉ុស្តិ៍ លោកគ្រូពេទ្យឃុំ លោកមេភូមិ និងក្រុមគ្រួសារសព បានឲ្យដឹងថាក្មេងទាំង០២នាក់ពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន។ ពុំមានស្លាកស្នាមអ្វីជាអំពើទារុណកម្មនិង ឃាតកម្មឡើយ សពបានប្រល់ជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណីទាំងក្តីសោកសង្រេងជាពន់ពេក៕



dd
Bottom Ad