ឯកឧត្តម លឹម គានហោ ផ្ដល់ម៉ូតូមួយគ្រឿងដល់សិស្សនិទ្ទេស A និងផ្តល់ជារង្វាន់លើកទឹកចិត្ត ដល់សិស្សដែលប្រឡងជាប់ និងធ្លាក់នៅទូទាំងស្រុកពញាឮ ខេត្តកណ្ដាល


ត្រលប់ក្រោយ

18/01/22 05:58 AM

ចំនួនទស្សនា៖

328

ប្រភព៖

កណ្តាល

ដោយ៖ប្រសិទ្ធ

កណ្ដាល៖ ក្រោយពីបញ្ចប់នូវការប្រឡង នឹងការប្រកាសលទ្ធផលប្រកបដោយរលូន ឯកឧត្តមរដ្ឋមន្ត្រី លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និង ឧតុនិយម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពញាឮ ខេត្តកណ្ដាលនៅថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២២ នេះ បានជួបសំណេះសំណាលជាមួយនឹងបេក្ខជនដែលបានប្រឡងចប់នៅមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២០-២០២១។


នៅក្នុងការជួបសំណេះសំណាលជាមួយនឹងសិស្សានុសិស្សដែលបានប្រលងបញ្ចប់ថ្នាក់បាក់ឌុបមធ្យមសិក្សាទុតិយភូមិ និងបានប្រកាសលទ្ធផលជាស្ថាពរ ឯកឧត្តមក៏បានផ្ដល់ជារង្វាន់ដល់សិស្សដែលបានប្រឡងជាប់និទ្ទេស A នៅម៉ូតូ Zoomer X មួយគ្រឿង ព្រមទាំងរង្វាន់លើកទឹកចិត្តមួយចំនួនផ្សេងទៀតដល់សិស្សានុសិស្ស ទាំងប្រឡងជាប់និងប្រលងមិនជាប់ក៏ដោយ។ ក្នុងនោះដែរឯកឧត្តមក៏បានកោតសរសើរដល់សិស្សថ្នាក់ទី ១២ ទាំងអស់ដែលបានខិតខំរៀនសូត្រ និងបានប្រឡងជាប់និទ្ទេស A និងនិទ្ទេសផ្សេងៗមួយចំនួនទៀត ដែលនៅក្នុងនោះមានសិស្សចំនួន ៧០៨ នាក់។


ក្នុងនោះដែរឯកឧត្តមក៏បានក្រើនរំលឹកដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ ឲ្យបន្តប្រុងប្រយ័ត្នឲ្យបានខ្ពស់ទាក់ទិនទៅនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ជាសកល ពិសេសត្រូវធ្វើយ៉ាងណាថែរក្សាសុខភាព និងប្រកាន់ខ្ជាប់ឲ្យបាននូវការណែនាំរបស់ក្រសួងសុខាភិបាល ការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានគឺវិធានការ ៣ការពារ និង ៣ កុំ។


នៅក្នុងទូទាំងស្រុកពញាឮសិស្សានុសិស្សដែលមានឈ្មោះប្រឡងបាក់ឌុប សរុបមានចំនួន ៧០៨ នាក់ក្នុងនោះទទួលបានជ័យលាភី៖

*សិស្សនិទ្ទេស A ចំនួន ០១នាក់ ទទួលបានម៉ូតូ Zoomer X ចំនួន ១គ្រឿង

*សិស្សនិទ្ទេស B ចំនួន ២៦នាក់ ម្នាក់ៗទទួលបានថវិកាចំនួន ១០០ដុល្លារ

*សិស្សនិទ្ទេស C ចំនួន ៩៤នាក់ ម្នាក់ៗទទួលបានថវិកាចំនួន ៧០ដុល្លារ

*សិស្សនិទ្ទេស D ចំនួន ១៩៧នាក់ ម្នាក់ៗទទួលបានថវិកាចំនួន ៥០ដុល្លារ

*សិស្សនិទ្ទេស E ចំនួន ២៤៣នាក់ ម្នាក់ៗទទួលបានថវិកាចំនួន ៣០ដុល្លារ

*សិស្សប្រលងធ្លាក់ ចំនួន ១៤៧នាក់ ម្នាក់ៗទទួលបានថវិកាចំនួន ១៥ដុល្លារ។


ឯកឧត្តមក៏បានបន្តទៀតថា ក្មួយៗដែលមិនទាន់ប្រឡងជាប់ត្រូវតែខិតខំរៀនសូត្របន្តទៀត និងធ្វើយ៉ាងណាប្រឡងឲ្យជាប់នៅឆ្នាំក្រោយជាបន្តទៀត។ ចំណែកឯក្មួយៗដែលបានប្រឡងជាប់ត្រូវតែបន្តខិតខំរៀនសូត្រជាបន្តទៀតនៅឯសកលវិទ្យាល័យដើម្បីធ្វើយ៉ាងណាឲ្យក្លាយជាទំពាំងស្នងឬស្សី និងនាំឲ្យកម្ពុជារបស់យើងសម្បូរទៅដោយធនធានមនុស្ស។

គួរបញ្ជាក់ដែរថា៖ លទ្ធផលនៃការប្រឡង បាក់ឌុប សម័យប្រឡង ថ្ងៃទី២៧-២៨ ធ្នូ ឆ្នាំ២០២១ បេក្ខជនប្រឡងជាប់មានចំនួន៖

៧២,០១៦ នាក់ ត្រូវជា ៦៥.៦៥% (បើប្រៀបធៀបនឹងឆ្នាំ២០១៩ មានចំនួន ៦៨.៦២%)


ក្នុងនោះបេក្ខជនដែលទទួលបាន៖

និទ្ទេស A មានចំនួន ១,៧៥៣ នាក់ (ឆ្នាំ២០១៩ មានចំនួន ៤៤៣ នាក់),

និទ្ទេស B មានចំនួន ៥,២១៥ នាក់ (ឆ្នាំ២០១៩ មានចំនួន ២,៤៣០ នាក់),

និទ្ទេស C មានចំនួន ១១,៦៣៤ នាក់ (ឆ្នាំ២០១៩ មានចំនួន ៥,៨៤៧ នាក់),

និទ្ទេស D មានចំនួន ២៣,៤៩៩ នាក់ (ឆ្នាំ២០១៩ មានចំនួន ១៤,១០០ នាក់),

និងនិទ្ទេស E មានចំនួន ២៩,៩១៥ នាក់ (ឆ្នាំ២០១៩ មានចំនួន ៥៦,២៣២ នាក់)៕ 



dd
Bottom Ad