សម្តេចពិជ័យសេនា ទៀ បាញ់ ចុះត្រួតពិនិត្យការកសាងហេដ្ឋារចនាសម្ព័ន្ធ នៅមូលដ្ឋានសមុទ្រកងទ័ពជើងទឹក ហេតុការណ៍៖


ត្រលប់ក្រោយ

19/01/22 03:28 AM

ចំនួនទស្សនា៖

373

ប្រភព៖

ភ្នំពេញ

សម្រួលផ្សាយ៖SR276


ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២បានអញ្ជើញចុះត្រួតពិនិត្យការកសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់បម្រើឱ្យការងារបណ្តុះបណ្តាលហ្វឹកហ្វឺន និងការងារជំនាញមួយចំនួនទៀត នៅមូលដ្ឋានសមុទ្រកងទ័ពជើងទឹក ខេត្តព្រះសីហនុ ។


អមដំណើរសម្តេចពិជ័យសេនា ទៀ បាញ់ ចុះត្រួតពិនិត្យការកសាងហេដ្ឋារចនាសម្ព័ន្ធ សម្រាប់បម្រើឱ្យការងារបណ្តុះបណ្តាលហ្វឹកហ្វឺន និងការងារជំនាញមួយចំនួនទៀត នៅមូលដ្ឋានសមុទ្រ កងទ័ពជើងទឹក មានដូចជា ឯកឧត្តម នាយឧត្តមសេនីយ៍ វង្សពិសេស អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរង កងទ័ពជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ រួមទាំងមន្ត្រីដែលពាក់ព័ន្ធផងដែរ។


សម្តេចពិជ័យសេនា ទៀ បាញ់ បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១៨ ខែមករានេះថា “ខ្ញុំពិតជាមានការសប្បាយរីករាយដោយពិនិត្យឃើញសមិទ្ធផលជាច្រើន ដែលកងទ័ពជើងទឹកសម្រេចបាននៅមូលដ្ឋានសមុទ្រ នៅឆ្នាំ២០២១នេះ តាមរយៈការកសាងហេដ្ឋារចនាសម្ព័នជាច្រើនសម្រាប់បម្រើឱ្យការងារបណ្តុះបណ្តាលហ្វឹកហ្វឺន និងការងារជំនាញផ្សេងៗទៀត រួមចំណែកយ៉ាងសំខាន់ក្នុងការការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា”៕



dd
Bottom Ad