ប្រមុខការទូតកម្ពុជា ជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសថៃផ្តោតលើបញ្ហាមីយ៉ាន់ម៉ា


ត្រលប់ក្រោយ

20/01/22 03:46 AM

ចំនួនទស្សនា៖

293

ប្រភព៖

ភ្នំពេញ

សម្រួលផ្សាយ៖SR276


ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការ បរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសរសេរនៅលើផេកហ្វេសប៊ុក របស់ឯកឧត្តម ផ្ទាល់ខ្លួននាព្រឹកថ្ងៃទី២០ខែមករាឆ្នាំ២០២២នេះ បានឲ្យដឹងថា៖ ឯកឧត្តម បានជួបសន្ទនាតាមរយៈទូរស័ព្ទ ជាមួយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសថៃ ពិភាក្សាពីវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា ។


ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន បានសរសេរលើផេកហ្វេសប៊ុកថា៖ នាមជាប្រធានអាស៊ាន កម្ពុជានឹងបន្តចូលរួមជួយការងារនេះប្រកបដោយសុច្ឆន្ទៈ ខណៈដែលយើងខិតខំធ្វើយ៉ាងណាឱ្យអាស៊ានបន្តបោះជំហានដើរទៅមុខ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រមុខការទូតកម្ពុជា បានសរសេរខ្លឹមសារនៃកិច្ចសន្ទនាតាមទូរស័ព្ទជាមួយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសថៃយ៉ាងនេះថា៖ "ខ្ញុំទើបតែបានជួបសន្ទនាតាមទូរស័ព្ទជាមួយ ឯកឧត្តម ដន ប្រាម៉ាត់វីណៃ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសថៃ អំពីបញ្ហាអាស៊ានបច្ចុប្បន្ន"។


យើងទាំងពីរយល់ថាវិបត្តិមីយ៉ាន់ម៉ា គឺមិនអាចដោះស្រាយបានភ្លាមៗនោះទេ,. ពិតណាស់ ដំណោះស្រាយនេះគឺត្រូវតែដឹកនាំដោយភាគីនៅមីយ៉ាន់ម៉ាខ្លួនឯង។ ក្នុងនាមជាគ្រួសារអាស៊ាន យើងត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រដំណើរការនេះ ក្នុងនាមជាប្រធានអាស៊ាន កម្ពុជានឹងបន្តចូលរួមជួយការងារនេះប្រកបដោយសុច្ឆន្ទៈ ខណៈដែលយើងខិតខំធ្វើយ៉ាងណាឱ្យអាស៊ានបន្តបោះ ជំហានដើរទៅមុខ។


ខ្ញុំសូមថ្លែងអំណរគុណដល់ឯកឧត្តម និងការលើកទឹកចិត្ត ខណៈពេលដែលប្រទេសកម្ពុជារែកអម្រែកដ៏ធ្ងន់មួយនេះក្នុងអំឡុងពេលធ្វើជាប្រធានអាស៊ានក្នុងឆ្នាំនេះ៕



dd
Bottom Ad