​នគរបាលចាប់ខ្លួនឪពុកញៀនស្រានិងជាមុខសញ្ញាថ្នាំប្រើប្រាស់គ្រឿងញៀនបានប្រើហឹង្សាវាយកូនរបួសពេញខ្លួន ទៅតុលាការ


ត្រលប់ក្រោយ

23/01/22 05:39 AM

ចំនួនទស្សនា៖

467

ប្រភព៖

បន្ទាយមានជ័យ


​បុរសម្នាក់ប្រើប្រាស់គ្រឿងញៀននិងផឹកស្រាស្រវឹង បានប្រើហឹង្សាយកខ្សែក្រវ៉ាត់វាយកូនអាយុ០៥ឆ្នាំ មានស្លាកស្នាមរបួសពេញខ្លួន ត្រូវបានកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨០៧ ចាប់ខ្លួនប្រគល់ឲ្យនគរបាលស្រុកថ្មពួក ដើម្បីចាត់ការតាមនិតិវិធីច្បាប់។ហេតុការណ៍នៃអំពើហឹង្សាដោយចេតនានេះបានកើតឡើងនៅវេលាម៉ោង០៩យប់ថ្ងៃទី២០ខែមករា ឆ្នាំ២០២២ នៅភូមិត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

​នគរបាលស្រុកថ្មពួកបានឲ្យដឹងថា៖ជនបង្កឪពុកបង្កើតឈ្មោះ ថា សុភ័ក្រ ភេទប្រុស អាយុ៣១ឆ្នាំ និងកូនជាជនរងគ្រោះឈ្មោះសុខ ភក្តី ភេទប្រុសអាយុ០៥ឆ្នាំ ទាំង០២នាក់ឲ្យកូនរស់នៅភូមិត្រពាំងសំ​រោង ឃុះគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

​នគរបាលបានបញ្ជាក់ថា៖ជនបង្កជាមនុស្សញៀនស្រានិងជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ហើយត្រូវបានប្រពន្ធលែងលះរយៈពេល០៥ឆ្នាំមក ដោយទុកកូនខាងប្តីជាអ្នកមើលថែ។នៅមុនពេលកើតហេតុ ជនបង្កជាឪពុកបានផឹកស្រាស្រវឹង ហើយបានយកខ្សែក្រវ៉ាត់ វាយទៅលើកូនរបស់ខ្លួនមានអាយុ០៥ឆ្នាំ បណ្តាលឲ្យមានស្លាកស្នាមជាំពេញខ្លួនឃើញពីទង្វើដ៏អាក្រក់នេះ ក៏ត្រូវបានអ្នកជិតខាងជួយឃាត់ និងមានការជួយអន្តរាគមន៍ពីកម្លាំងនគរបាលការពារព្រំដែនគោកវរសេនាតូចលេខ៨០៧ បានឃាត់ខ្លួនជនបង្កយកមកប្រគល់ឲ្យអធិការដ្ឋាននគរបាលស្រុកថ្មពួក ដើម្បីធ្វើការសាកសួរនិងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមនីតិវិធីហើយដែរ៕

បន្ទាយមានជ័យ,២៣/០១/០២២=ណុប-រក្សា(២៩០១៦)


dd
Bottom Ad