23/01/22 05:42 AM

ពលរដ្ឋខ្មែរម្នាក់ បានប្រទះឃើញដែកបំពង់ទីប ដោយពុំដឹងថាជាអ្វី ក៏លូកដៃចាប់ បណ្ដាលឲ្យផ្ទុះរបួសដៃស្ដាំ ។ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង០៩ព្រឹកថ្ងៃទី២២ខែ មករា ឆ្នាំ២០២២ ក្នុងភូមិសាស្ត្រ ភូមិណងម៉ាកមូន ឃុំ ណងម៉ាកមូន ស្រុកគោកធ្យូង ខេត្តស្រះកែវ ទល់មុខភូមិសាស្ត្រ ភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
ប្រព័ត៌មានពីនគរបាលការពារព្រំដែនគោកលេខ៩១១ បានឲ្យដឹងថា៖ពលរដ្ឋរងគ្រោះ ឈ្មោះ ស៊ីន រិទ្ឋ ភេទប្រុសអាយុ២១ឆ្នាំ នៅភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។នៅមុនពេលកើតហេតុ ជនរងគ្រោះបានដើរឃ្វាលសត្វពពែ ដោយឆ្លងចូលទឹកដីថៃ ពេលដើរខឃ្វាលដល់ចំណុចជិតជិតស្ពាន ក្នុងភូមិសាស្ត្រ ភូមិណងម៉ាកមូន ឃុំ ណងម៉ាកមូន ស្រុកគោកធ្យូង ខេត្តស្រះកែវ ទល់មុខភូមិសាស្ត្រ ភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក៏ប្រទះឃើញដែកបំពង់ទីប ដោយពុំចាប់អារម្មណ៍ថាមានអ្វីនោះទេក៏លូកដៃចាប់ បណ្ដាលឲ្យផ្ទុះរបួសម្រាមដៃស្ដាំ ។ ក្រោយពេលកើតហេតុជនរងគ្រោះបានបញ្ជូនទៅសម្រាកព្យាបាល នៅមន្ទីពេទ្យបង្អែកប៉ោយប៉ែត(ដីថ្មី) ៕
បន្ទាយមានជ័យ ,២៣/០១/០២២=ណុប-រក្សា(២៩០១៦)


