ឯកឧត្តមអ៊ុំ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យដឹកនាំមន្ត្រីគ្រប់ស្ថាប័នពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធបន្តចុះដាំដើមឈើនៅក្នុងភូមិសាស្រ្តព្រៃលិចទឹកក្នុងដែនជម្រកត្រីពងកូនជាប់បឹងទន្លេសាប


ត្រលប់ក្រោយ

23/01/22 10:23 AM

ចំនួនទស្សនា៖

524

ប្រភព៖

បន្ទាយមានជ័យ


ថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២២នេះ គឺជាលើកទី៥ហើយដែល ឯកឧត្តម ខេង ស៊ុំ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអ៊ុំ រាត្រី អភិបាលនៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ បានបន្តដឹកនាំមន្ត្រីរាជការគ្រប់ស្ថាប័នពាក់ព័ន្ធនិងកងកម្លាំងប្រដាប់អាវុធ ក្នុងខេត្តបន្ទាយមានជ័យ សរុបរួមចំនួន៣៥៦នាក់ ចុះដាំកូនឈើចម្រុះរួមមានដើមឬស្សីចំនួន៦៥០ដើម ,ដើមរាំងទឹកចំនួន៨៥០ដើមនិងគ្រាប់ត្នោតចំនួន១,២០០គ្រាប់) នៅតាមព្រំប្រទល់តំបន់៣ដីព្រៃលិចទឹកជាប់និងបឹងទន្លេសាប ចំណុចករឹសចន្លោះបង្គោល៣៥៨-៣៥៧-៣៥៦-៣៥៥ ស្ថិតក្នុងភូមិសាស្ត្របត់ត្រង់ ឃុំប្រាសាទ និងឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

ឯកឧត្ដម អ៊ុំ រាត្រី អភិបាល ខេត្ត បន្ទាយមានជ័យមានប្រសាសន៍ថា៖នេះជាលើទី៥ ការដាំដើមឈើចម្រុះនៅទីកន្លែងដែលរងការរុករានទន្ទ្រាន ឈូសឆាយ ហ៊ុំព័ទ្ធយកជាកម្មសិទ្ធិខុសច្បាប់ ហើយធ្វើស្រែប្រាំង និងស្រែវស្សាដោយបុគ្គលជាឈ្មួញនិងក៏ពលរដ្ឋ ។ព្រៃលិចទឹកវាមានសារៈប្រយោជន៍ជាច្រើន សម្រាប់ជីវៈចម្រុះ មច្ឆាជាតិ សត្វ នឹងមនុស្ស តែកាលណាបាត់បង់ព្រៃលិចទឹកវាបង្ហឲ្យបាត់បង់ពូជមច្ឆាជាតិ សត្វស្លាបចម្រុះផងដេរ ។

ឯកឧត្ដមអភិបាល ខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ទៀតថា៖នេះគឺជាការអនុវត្តបទបញ្ជាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងកាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ ឱ្យក្រសួងគ្រប់ស្ថាប័នពាក់ព័ន្ធ និងអភិបាល ខេត្តទាំង ៥ ជាប់តំបន់ទំនាប នៃព្រៃលិចទឹក បឹងទន្លេសាប ត្រូវធ្វើការទប់ស្កាត់ និងបង្រ្កាបជាបន្ទាន់ ចំពោះការ លួចកាន់កាប់ទន្ទ្រានព្រៃលិចទឹក និងវាទទីយកដីនៅតាមបឹងទន្លេសាបធ្វើជាកម្មសិទ្ធិ ។ថ្ងៃនេះ គឺជាលើកទី៥ហើយដែលបានដាំកូនឈើចម្រុះជាបន្តបន្ទាប់ នៅថ្ងៃចុងសប្តាហ៍ ដើម្បីឲ្យរួចតាមផែនការដែលខេត្តបន្ទាយមានជ័យ មានព្រំប្រទល់ប្រវែង៤២គ.ម ។

បន្ថែមលើនោះ ឯកឧត្ដម អ៊ុំ រាត្រី បានលើកទឹកចិត្ត ក៏ដូចជាសំណូមពរដល់មន្ត្រីកងកម្លាំង ប្រជាពលរដ្ឋ មហាជនរួមទាំងអ្នករំលោភយកដីរដ្ឋតំបន់បីនៃព្រៃលិចទឹក ត្រូវតែបញ្ឈប់ការកាប់លួចកាប់បំផ្លាញទន្ទ្រានរំលោភយកដីរដ្ឋដោយខុសច្បាប់ហើយងាកមកនាំគ្នាដាំព្រៃលិចទឹកឡើងវិញ ។ជាមួយគ្នានោះដែរ ឯកឧត្តមក៏សូមថ្លែងអំណរគុណដល់មន្ត្រីរាជការ កងកម្លាំងទាំងអស់ដែលបានឆ្លៀតពេលវេលានៃថ្ងៃឈប់សម្រាកចូលរួមការដាំកូនឈើ ដើម្បីលើស្ទួយព្រៃលិចទឹកក្នុងតំបន់៣នៃខេត្តបន្ទាយមានជ័យយើងនេះ៕

បន្ទាយមានជ័យ,២៣/០១/០២២=ណុប-រក្សា(២៩០១៦)


 

dd
Bottom Ad