ឯកឧត្តម កែវ រតនៈ និងឯកឧត្តម ជាវ តាយ សំណេះសំណាល សួរសុខទុកបងប្អូនកងទ័ព កងពលតូចអន្តរាគមន៍លេខ១៤


ត្រលប់ក្រោយ

24/01/22 08:56 AM

ចំនួនទស្សនា៖

395

ប្រភព៖

ពោធិ៍សាត់

ពោធិ៍សាត់៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង និងឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២នេះ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក និងនាំយកអំណោយរបស់អគ្គិសនីកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា ទៅចែកជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ១៤ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាពនឹងគ្នា។ 


ពិធីនេះត្រូវបានធ្វើឡើង នៅបរិវេណបញ្ជាការដ្ឋានកងពលតូចអន្តរាគមន៍លេខ១៤ ដោយបានការចូលរួមពីឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, តំណាងអាជ្ញាធរអគ្គិសនី, អភិបាលរងនៃគណៈអភិបាលខេត្ត, មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣, ប្រធាន អនុប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត, ក្រុមការងារ, អាជ្ញាធរស្រុក ឃុំ និងបងប្អូនកងកម្លាំងប្រមាណជិត៨០០នាក់។


អំណោយរបស់អគ្គិសនីកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា ដែលត្រូវចែកជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ១៤ រួមមាន៖ មីម៉ាម៉ា៤០០កេស, ប៊ីចេង១៥បាវ, ត្រីខកំប៉ុង៥០កេស, ត្រីងៀត១០០គីឡូក្រាម, សាច់ក្រក១០០គីឡូក្រាម, ឆៃប៉ូវ១០០ក្រាម, ទឹកត្រី ទឹកស៊ីអ៊ីវ៧០០យួរ, ស្ករត្នោត២០០គីឡូក្រាម, ម៉ាស១៤កេសធំ ស្មើនឹង៧០០ប្រអប់ និងអាល់កុល២៤០លីត្រ៕



dd
Bottom Ad