មន្ទីរធនធានទឹកខេត្តពោធិ៍សាត់ អន្តរាគមន៍សង្គ្រោះស្រូវប្រាំងប្រជាពលរដ្ឋប្រមាណ១២០ហិកតា


ត្រលប់ក្រោយ

24/01/22 09:05 AM

ចំនួនទស្សនា៖

342

ប្រភព៖

ពោធិ៍សាត់

ពោធិ៍សាត់៖ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានសង្គ្រោះស្រូវប្រាំង ចំនួន ១២០ហិកតាកាលពីពេលថ្មីៗនេះ។ 


ក្រសួងធនធានទឹក បានឲ្យដឹងថា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានចល័តម៉ាស៊ីន បូមទឹកខ្នាតធំ ចំនួន ០១គ្រឿង អន្តរាគមន៍បូមទឹក ពីសំណង់ក្បាលហុងសឹ្ទងពោធិ៍សាត់ ដើម្បីជួយសង្រ្គោះស្រូវប្រាំង ចំនួន ១២០ហិកតា លើឃុំសង្កាត់២គឺ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ និងឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។



សូមបញ្ជាក់ថា បច្ចុប្បន្ននេះគ្រោះរាំងស្ងួត និងការខ្វះខាតទឹកធ្វើចម្ការបានកើតមានឡើងនៅច្រើនទីកន្លែងក្នុងប្រទេសកម្ពុជា ហើយក្រុមអ្នកជំនាញកិច្ចការធនធានទឹកបានឲ្យដឹងថា ទាំងអស់នេះបណ្ដាលមកពីការប្រែប្រួលធាតុអាកាសជាទូទៅនៅកម្ពុជាប្រទេសយើង និងសកលលោកផង ជាពិសេសបណ្ដាលមកពីការរុករានដីដើម្បីបង្កើតស្រែចម្ការថ្មីៗដោយសារតម្រូវការកើនឡើងរបស់ប្រជាពលរដ្ឋ៕



dd
Bottom Ad