អាជ្ញាធរក្រុងសេរីសោភ័ណ ព្រមានចាត់វិធានការលេីរថយន្តដឹកដីដែលបេីកចូលក្នុងក្រុង មិនគ្របឱ្យបានត្រឹមត្រូវប្រេីស៊ីផ្លេរលឺខ្លាំង


ត្រលប់ក្រោយ

25/01/22 04:02 AM

ចំនួនទស្សនា៖

393

ប្រភព៖

បន្ទាយមានជ័យ

ដោយ៖ រឿង ចន្ទ្រា


បន្ទាយមានជ័យ៖ រថយន្តដឹកដីណាដែលបេីកបរលឿន មិនគ្របឱ្យបានត្រឹមត្រូវ ប្រេីប្រាស់ស៊ីផ្លេរលឺខ្លាំង បង្កការរំខានដល់ពលរដ្ឋអាជ្ញាធរក្រុងសិរីសោភ័ណ ព្រមានចាត់វិធានការខណៈដែរមានរថយន្តដឹកដីមួយចំនួនមិនព្រមអនុវត្តតាមការណែនាំរបស់អាជ្ញាធរ ហេីយផ្អេីនទៅនឹងការណែនាំរបស់អាជ្ញាធរថែមទៀត។


ការព្រមានចេញវិធានការក្តៅនេះធ្វេីឡេីងនៅក្នុងកិច្ចប្រជុំមួយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ រវាងអាជ្ញាធរក្រុងសិរីសោភ័ណ ជាមួយស្ថាប័នពាក់ព័ន្ធមាន មន្ទីសាធារណការ និងដឹកជញ្ជូនខេត្ត មន្ទីររ៉ែ និងថាមពល និងកម្លាំងសមត្ថកិច្ចពាក់ពន្ធ ដេីម្បីអនុវត្តនូវវិធានការក្តៅទៅលេីក្រុមរថយន្តដឹកនាំណាដែលមិនអនុវត្តតាមការណែនាំ និងសេចក្តីជូនដំណឹងរបស់អាជ្ញាធរដោយមិនគ្របឱ្យបានត្រឹមត្រូវ បេីកបរលឿន ប្រេីស៊ីផ្លេលឺខ្លាំង នៅក្នុងក្រុងសិរីសោភ័ណ។


លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ ក៏បានឱ្យដឹងដែរថា៖ ដេីម្បីបញ្ចៀសការកក់ស្ទះចរាចរណ៍ ក៏ដូចជាគ្រោះថ្នាក់ផ្សេងៗ នៅលេីកំណាត់ផ្លូវជាតិលេខ ៥៦អា (ផ្លូវលេខ១) ចូលក្រុងដោយអាជ្ញាធរក្រុងក៏បានរៀបចំផ្លូវវៀងមួយខ្សែដេីម្បីឱ្យរថយន្តដឹកដីធ្វេីដំណេីរ ដោយប្រេីប្រាស់ផ្លូវលេខ៥ ជាបណ្តោះអាសន្ន។ លោក អភិបាលបញ្ជាក់ថា៖ កន្លងទៅអាជ្ញាធរក្រុងក៏ធ្លាប់បានកោះហៅម្ចាស់រថយន្តដឹកដី មកធ្វេីការអប់រំណែនាំ ធ្វេីកិច្ចសន្យាជាច្រេីនលេីកមកហេីយដែរ តែក៏នៅមានរថយន្តដឹកដីមួយចំនួនមិនអនុវត្ត ផ្គេីននឹងអាជ្ញាធរនៅតែបន្តបេីកបរលឿន ប្រេីស៊ីផ្លេរលឺខ្លាំង ហេីយមិនគ្របឱ្យបានត្រឹមត្រូវ ជាហេតុធ្វេីឱ្យអាចម៍ដីធ្លាក់ជ្រុះពេញផ្លូវបាត់បង់សោភ័ណ្ឌភាពក្រុង ក៏ដូចជាបង្កគ្រោះថ្នាក់ផ្សេងៗ។


លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ ក៏បានសុំការអធ្យាស្រ័យចំពោះពលរដ្ឋដែលរស់នៅតាមបណ្តាយយផ្លូវលេខ ៥ ផងដែរ ដែលកន្លងមកពលរដ្ឋបានស្នេីសុំមកលោកមិនឱ្យរថយន្តដឹកដីប្រេីប្រាស់ផ្លូវលេខ៥ ព្រោះវាធ្វេីឱ្យផ្លូវបេតុងរងការខូចខាតជាបណ្តេីរៗដោយសារតែការដឹកធ្ងន់ពិសេសឡានដឹកដីតែម្តង។ ក្នុងនាមអាជ្ញាធរលោកនឹងធ្វេីការពិភាក្សា និងសុំយោបល់ពីថ្នាក់ដឹកនាំខេត្តដេីម្បីរកវិធីដោះស្រាយផងដែរ។


ព្រមជាមួយគ្នានឹងការអនុវត្តវិធានការក្តៅចំពោះរថយន្តដឹកដីនោះដែរ អាជ្ញាធរក្រុង និងមន្ទីរ៉ែ និងថាមពល ក៏នឹងអនុវត្តតាមវិធានការទៅលេីទីតាំងអាជីវកម្ម រណ្តៅដីដែលពុំមានអាជ្ញាប័ណ្ណ ច្បាប់អនុញ្ញាត និងត្រូវអនុវត្តទៅតាមច្បាប់។ ហេីយរាល់ម្ចាស់រណ្តៅដីដែលមានអាជ្ញាប័ណ្ណ ត្រូវណែនាំដល់រថយន្តដឹកដីគ្រប់ឲ្យបានត្រឹមត្រូវ ដោយមិនត្រូវដឹកលេីកទំងន់កំណត់ ដោយសមត្ថកិច្ចនឹងដាក់កន្លែងត្រួតពិនិត្យ បេីនៅតែមានករណីមិនគ្រប ដឹកលេីសចំណុះម្ចាស់រថយន្ត និងម្ចាស់ទីតាំងនោះនឹងត្រូវរងការផាកពិន័យដោយគ្មានការលេីកលែង។ ក្នុងនោះរថយន្តដឹកដីទាំងនោះមិនត្រូវបេីកលឿន ដោយកំណត់ត្រឹមល្បឿន ៣០គីឡូម៉ែត្រ /ក្នុងមួយម៉ោង រាល់អ្នកបើកបររថយន្តត្រូវតែមានប័ណ្ណបេីកបរ បេីពុំដូច្នោះទេមិនអនុញ្ញាតឱ្យធ្វេីចរាចរណ៍នោះទេ៕ 



dd
Bottom Ad