29/01/22 04:06 AM

បើទោះបីជាមានការរឹតបន្តឹងតាមខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីប្រតិបត្តិការយុទ្ធនាការទប់ស្កាត់ការឆ្លងរាលដាលជម្ងឺកូវីដ-១៩ ពិសេសជម្ងឺបំប្លែងថ្មីអូមីក្រុង ចូលក្នុងសហគមន៍នោះ ។គេនៅសង្កេតឃើញមានប្រជាពលរដ្ឋខ្មែរ នៅតែមានការលួចឆ្លងដែនដោយខុសច្បាប់តាមច្រករបៀងតូចៗដែលគេនិយមហៅថា(ផ្លូវស្រមោច) ចូលទៅប្រទេសថៃ ដើម្បីរកការងារធ្វើ ហើយត្រូវបានសមត្ថកិច្ចថៃចាប់ឃាត់ខ្លួន បញ្ជូនមកវិញជាបន្តបន្ទាប់នោះផងដែរ ទាំងនេះគឺពួកគាត់នៅតែបន្តចាញ់បោកតាមការអូសទាញរបស់មេខ្សល់ដដែល ដែលធ្វើឲ្យខាតបង់ពេលវេលា និងថវិកា ។
ជាក់ស្តែងនៅវេលាម៉ោង០៤និង២០នាទី ល្ងាចថ្ងៃទី២៨ខែមករា ឆ្នាំ២០២២ មានប្រជាពលរដ្ឋខ្មែរចំនួន ១៤នាក់ (ស្រី០៥នាក់) បានលួចឆ្លងដែរត្រង់ចំណុចភូមិថាប់ភិក ឃុំថាប់ភិក ស្រុកអារញ្ញ ខេត្ដស្រះកែវ ទល់មុខភូមិភ្នំរូង ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ត្រូវបានកងកម្លាំងតម្រួតការពារព្រំដែនថៃលេខ១២៥ ល្បាតចាប់ឃាត់ខ្លួន ។
លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការនគរបាលការពារព្រំដែនគោកលេខ៨១៥ បានឲ្យដឹងថា៖ក្រោយពីឃាត់ខ្លួន បើតាមការសួរនាំពីតម្រួតការពារព្រំដែនថៃលេខ១២៥ ប្រជាពលរដ្ឋខ្មែរទាំង ១៤នាក់ បានប្រាប់ថាពួកគាត់បានលួចឆ្លងដែនតាមភូមិសាស្ត្រភូមិភ្នំរូង ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដើម្បីទៅរកការងារធ្វើនៅក្នុងប្រទេសថៃ ។បន្ទាប់ធ្វើការសួនាំរួច តម្រួតថៃបានប្រគល់ប្រជាពលរដ្ឋខ្មែរទាំង១៤នាក់នោះ ឲ្យទៅអធិការដ្ឋានក្លងណាំសៃ ដើម្បីមានវិធានការបន្ត ៕
បន្ទាយមានជ័យ,២៨/០១/០២២=ណុប-រក្សា(២៩០១៦)


