29/01/22 12:33 PM

ថ្ងៃទី២៨ខែមករាឆ្នាំ២០២២ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំនិងមេភូមិនៅសាលាស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ពិធីនោះធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តមប៉ុល លឹម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ និងចូលរួមដោយ ឯកឧត្តមចាន់ ណារ៉េត លេខា , ឯកឧត្តមអន ស៊ុំ ឯកឧត្តមឈើយ ចាន់ណា ឯកឧត្តមសត ណាឌី ដែលជាសមាជិកនៃក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ លោកជំទាវម៉ែម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត និងសមាសភាពសមាជិក សមាជិកាជាច្រើនរូបទៀត ។
ពិធីសំណេះសំណាលនេះក្នុងគោលបំណង ដើម្បីសិក្សាស្វែងយល់ អំពីតួនាទី ភារកិច្ច នៃការប្រព្រឹត្តទៅរបស់អស់លោក លោកស្រី ជាក្រុមប្រឹក្សាឃុំ ស្មៀនឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង០៦និងមេភូមិទាំង៦៧ ទាក់ទងទៅនឹងវិជ្ជាជីវៈលើបញ្ហាមួយចំនួន ដូចជាការផ្តល់សេវាសាធារណៈ ។ក្នុងនោះការផ្តល់សេវារដ្ឋបាល,ការងារអត្រានុកូលដ្ឋាន,ការធ្វអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ,ការធ្វើសៀវភៅស្នាក់នៅនិងសៀវភៅគ្រួសារ,ការកែតម្រូវអក្ខារាវិរុទ្ធក្នុងអត្រានុកូលដ្ឋាន,មូលនិធិអភិវឌ្ឍឃុំ សង្កាត់ និងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ។
លោកអែម សុខា អភិបាលស្រុកថ្មពួកបានស្វាគមន៍ថា៖ ស្រុកនេះមាន៦ឃុំ ស្មើនឹង៦៧ភូមិ មានពលរដ្ឋ១៩,៧៤៧គ្រួសារ មនុស្សរាយ ៧៥.៣៤៣នាក់ ។ក្នុងនោះ ១៨ឆ្នាំឡើងមាន៥១.៥៦៥នាក់ ។ហើយមានផ្ទៃដីសរុប១០៨.៩៥២,៣ហិចតា។សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ ការងារគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ ការគ្រប់គ្រងទប់ស្កាត់ជម្ងឺកូវីដ១៩ និងការចាក់វ៉ាក់សាំងបង្ការការពារជម្ងឺកូវីដ១៩ ដូសទី១និងទី២ បានចំនួន៥១.៣៤២នាក់ /ស្រី២៦.៧៦៦នាក់ ។ក្នុងនោះក៏មានយុវជន យុវវ័យនិងកុមារផងដែរ ។
បន្ទាប់ពីមានការលើកឡើងរបស់ លោក មេឃុំ ជំទប់ទី១,ទី២ ស្មៀន នាយប៉ុស្តិ៍នគរបាលរដ្ឋបាល និងមេភូមិទាក់ទងនឹងលទ្ធផលការងារវិជ្ជមាន អវិជ្ជមាននិង បញ្ហាប្រឈមមួយចំនួន ដែលតែងតែកើតមានក្នុងមូលដ្ឋាននោះមក ។
ឯកឧត្តមប៉ុល លឹម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានទទួលស្គាល់និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលស្រុក ពិសេសមេឃុំ ជំទប់ទី១ ទី២ សមាជិកក្រុមប្រឹក្សាឃុំ ស្មៀន នាយ នាយរងនិងមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំនិងមេភូមិនិងសមាជិកនៅស្រុកនិងឃុំទាំង៦ដែលអនុវត្តនាពេលកន្លងមករហូតដល់បច្ចុប្បន្ននេះ។តែទោះយ៉ាងណា ឯកឧត្តមក៏បានអំពាវនាវនិងស្នើឲ្យមន្ត្រីមូលដ្ឋានទាំងអស់បន្តខិតខំបន្ថែមទៀតក្នុងការបម្រើពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនកាន់តែល្អប្រសើរ លើការងារផ្តល់សេវាសាធារណៈដូចជា ៖១-ការផ្តល់សេវារដ្ឋបាល ២-ការងារអត្រានុកូលដ្ឋាន ៣-ការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ៤-ការធ្វើសៀវភៅគ្រួសារនិងសៀវភៅស្នាក់នៅ ។៥-ការកែតម្រូវអក្ខរាវិរុទ្ធក្នុងអត្រានុកូលដ្ឋាន ។៦-ការប្រើប្រាសមូលនិធីឃុំ សង្កាត់អភិវឌ្ឍន៍អោយចំតម្រូវការនិងការចង់បានរបស់ពលរដ្ឋនិងក៏ជាទស្សន:វិស័យនៃផែនការ៣ឆ្នាំរំកិលនិងផែនការ៥ឆ្នាំ។និង៧-ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ។
ឯកឧត្តមប្រធានក្រុម ក៏បានបញ្ជាក់ទៀតថា៖ការផ្តល់សេវារដ្ឋបាលរបស់យើងបើគឹតតាមបញ្ជាតិនៃច្បាប់ក្នុ្ងងអនុក្រឹត្យដែលកំណត់គឺនៅតាមបណ្តាស្រុក-ក្រុង មានប្រកាសច្រកចេញចូលតែមួយផងនិងមានអនុក្រឹត្យចេញចូលតែមួយផង ហើយក៏មានអនុក្រឹត្យមួយចំនួនបង្កើតឲ្យមានការិយាល័យប្រជាពលរដ្ឋផង ការិយាល័យនីតិកម្មសម្របសម្រួលដោះស្រាយទំនាស់ក្រៅប្រព័ន្ធផង សរុបទៅមាន១៣ការិយា ល័យ ។ ជាមួយគ្នានោះដែរ ឯកឧត្តម ក៏បានបញ្ជាក់ទៀតថា៖រាល់សំណូមពរទាំងអស់របស់ របស់បងប្អូន ឯកឧត្តមនឹងរាយការណ៍សម្តេចព្រឹទ្ធសភាបានជា្រប៕
បន្ទាយមានជ័យ,២៩/០១/០២២=ណុប-រក្សា(២៩០១៦)







