ឯកឧត្តម អ៊ុំ រាត្រី ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បន្តចុះដាំកូនឈើនៅតំបន់៣ បឹងទន្លេសាប


ត្រលប់ក្រោយ

07/02/22 08:49 AM

ចំនួនទស្សនា៖

386

ប្រភព៖

បន្ទាយមានជ័យ

​​បន្ទាប់ពីយុទ្ធនាការដាំកូនឈើឡើងវិញចំនួន០៦លើក នៅព្រៃលិចលិចទឹក តំបន់៣ បឹងទន្លេ​សាប ក្នុងភូមិ សាស្ត្រឃុំចំនួន០២ គឺឃុំប្រាសាទ និងឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ រួចមក ។ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សា ខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃណៈអភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង០៣ប្រភេទនិងប្រជាពលរដ្ឋ សរុបចំនួន៦៣៩នាក់ បន្តចុះដាំកូនឈើ នៅចំណុចអូរអាដាវ ក្នុងភូមិសាស្ត្រភូមិស្រណាល និងចំណុចបឹងអន្ឌិញ ក្នុងភូមិសាស្ត្រ ភូមិដូនឡឹក ឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

​ឯកឧត្តម អ៊ុំ រាត្រី បានលើកឡើងថា៖នេះគឺជាលើកទី០៧ ហើយ ក្នុងយុទ្ធនាការដាំកូនឈើឡើងវិញ នៅព្រៃលិចទឹកតំបន់បឹងទន្លេសាប ដែលកន្លងមកយើងបានដាំកូនឈើនេះនៅក្នុង ឃុំប្រាសាទនិងឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ បានចប់រួចរាល់ ក្នុងការដាំទាំង០៦លើកនោះ មានដាំគ្រាប់ត្នោតបានចំនួន១២,១៦០គ្រាប់,រាំងទឹក៥,៧០០ដើម,ដើម,ប្ញស្សី៥,២២០ដើមនិងរំដិញចំនួន៦,០០០ដើម។

​ឯកឧត្តមអភិបាលខេត្ត បានបន្តថា៖លើកទី០៧នេះ គឺយើងបានបន្តដាំ១/-ដើមឬស្សី ចំនួន ១,០០០ ដើម ,២/-ដើមរាំងទឹក ចំនួន ៦០០ ដើម និង៣/-គ្រាប់ត្នោតចំនួន ១,៥០០ គ្រាប់ ចំនួន០២គោលដៅគឺនៅចំណុចអូរអាដាវ ក្នុងភូមិសាស្ត្រភូមិស្រណាល និងចំណុចបឹងអន្ឌិញ ក្នុងភូមិសាស្ត្រ ភូមិដូនឡឹកឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ មានមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង០៣ប្រភេទនិងប្រជាពលរដ្ឋ ចូលរួមដាំ សរុបចំនួន៦៣៩នាក់ ។

​ជាមួយគ្នានោះដែរ ឯកឧត្តម អ៊ុំ រាត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង០៣ប្រភេទនិងប្រជាពលរដ្ឋ ទាំង៦៣៩នាក់ ដែលបានចូលរួមដាំកូនឈើឡើងវិញ ក្នុងតំបន់៣ បឹងទន្លេសាបនេះ ហើយនេះគឺជាការចូលរួមចំណែកក្នុងការថែរក្សាធនធានធំ្មជាតិ ព្រោះអត្ថប្រយោជន៍នៃព្រៃលិចទឹកនេះ គឺជំរកសត្វស្លាបពងកូន ក៏ដូចជាមច្ឆាជាតិពងកូននារដូវវស្សា។ល។ជាមួយគ្នានោះដែរ ឯកឧត្តមក៏បានអំពាវនាវ សូមឲ្យបញ្ឈប់ការរុករានទន្ទ្រានកាប់ព្រៃលិចទឹកយកដីរបស់រដ្ឋមកធ្វើជាកម្មសិទ្ធិនោះឡើយ និងណែនាំឲ្យអាជ្ញាធរមូលដ្ឋាន ក៏ដូចជាសមត្ថកិច្ច ត្រូវការពារឲ្យគង់វង្ស បើមានការរំលោភបំពានពីបុគ្គលណាម្នាក់នោះ គឺត្រូវចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមនិតិវិធី ៕

បន្ទាយមានជ័យ,០៦/០២/០២២=ណុប-រក្សា(២៩០១៦)  


dd
Bottom Ad