គ្រូពេទ្យទ័ពជើងគោក ចាក់សាំងដូសទី៤ (ដូសជំរុញ) ជូនកងទ័ព និងគ្រួសារកងទ័ព នៃបញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក បន្ទាយត្រាំខ្នារ ស្រុកបាទី


ត្រលប់ក្រោយ

10/02/22 01:50 AM

ចំនួនទស្សនា៖

304

ប្រភព៖

តាកែវ

(តាកែវ)៖ នៅបញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក ដោយមានការសហការជាមួយក្រុមគ្រូពេទ្យកងទ័ពជើងគោក បានដំណើរការចាក់សាំងដូសទី៤ (ដូសជំរុញ) ប្រភេទ (Pfizer) ជូនកងទ័ព និងគ្រួសារកងទ័ព ចំណុះទីបញ្ជាការដ្ឋានវិស្វកម្ម មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៩-១០-១១ កុម្ភៈ ២០២២នេះទៅ នៅបន្ទាយត្រាំខ្នារ ស្រុកបាទី ខេត្តតាកែវ ។ 


អញ្ជើញមានប្រសាសន៍សំណេះសំណាលជាមួយកងទ័ព និងគ្រួសារកងទ័ពនាឱកាសនោះ ឧត្តមសេនីយ៍ឯក សរ ស៊ីនឿន មេបញ្ជាការរង និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារសម្របសម្រួលទទួលទុកដាក់ចាក់វ៉ាកសាំងជូនកងទ័ព និងគ្រួសារកងទ័ពជើងគោក បានគូសបញ្ជាក់:ដោយមានការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោបានដោះស្រាយ និងចាក់វ៉ាក់សាំងជូនដល់កងទ័ព គ្រួសារកងទ័ព ប្រជាពលរដ្ឋ កម្មករ កម្មការនី និយោជិត មន្ត្រីរាជការទូទាំងប្រទេសរួមមាន វ៉ាក់សាំងដូសទី១ ដូសទី២ វ៉ាក់សាំងកុមារ និងវ៉ាក់សាំងដូសជំរុញមានវ៉ាក់សាំងដូសទី៣ ទី៤ ដែលកំពុងដំណើរការចាក់នាពេលនេះ។


ឧត្តមសេនីយ៍ឯក សរ ស៊ីនឿន បានបន្តទៀតថា ការចាក់វ៉ាក់សាំងដូសទី៤នេះ គឺប្រើប្រាស់វ៉ាក់សាំង Pfizer ជាដូសជំរុញ។ មេបញ្ជាការរង ក៏បានផ្សព្វផ្សាយពីការរីករាលដាលនៃជំងឺរាតត្បាតដ៏កាចសាហាវនេះថា ជំងឺកូវីដ-១៩ ជាជំងឺឆ្លងសកល ដែលពិភពលោកកំពុងបានទទួលគ្រោះ។ រីឯប្រទេសកម្ពុជាក៏បានទទួលរងគ្រោះ និងប្រឈមទៅនឹងជំងឺមួយនេះផងដែរ។ ទន្ទឹមនឹងភាពប្រឈមទាំងនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការដោះស្រាយចំពោះមុខ ដោយបានពន្លឿនការចាក់វ៉ាក់សាំងដើម្បីបង្កើតភាពស៊ាំ និងដាក់ចេញនូវវិធានការសុខាភិបាលនានា សំដៅកាត់បន្ថយការចម្លងចូលក្នុងសហគមន៍ ។


ឧត្តមសេនីយ៍ឯកមេបញ្ចាការរង ក៏បានផ្តាំផ្ញើដល់បង ប្អូនកងទ័ព និងគ្រួសារទាំងអស់ទោះបីបានទទួលវ៉ាក់សាំងទាំង ៤ដូស រួចហើយក្តី ត្រូវគោរពឲ្យបានម៉ឺងម៉ាត់នូវវិធានការ ៣ការពារ ៣កុំ និងវិធានការនានារបស់ក្រសួងសុខាភិបាល មានដូចជា លាងដៃនឹងសាប៊ូ ឬជែល បាញ់អាល់កុលឲ្យបានញឹកញាប់ ពាក់ម៉ាស់ និងរក្សាគម្លាតសង្គម ។


មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន ក្រុមគ្រួសារ នៃបញ្ជាការដ្ឋានវិស្វកម្ម បានសម្តែងក្តីសប្បាយរីរាយក្រៃលែង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលសម្តេចបានគិតគូរពីសុខទុកកងទ័ព គ្រួសារកងទ័ព នៅក្នុងកាលៈទេសៈដ៏លំបាកនេះ សម្តេចបានខិតខំរកវ៉ាក់សាំងមកចាក់ជូន កងទ័ព គ្រួសារ ប្រជាពលរដ្ឋ កម្មករ កម្មការិនី និយោជិត ទូទាំងប្រទេសដោយឥតគិតថ្លៃ ។


ឆ្លៀតក្នុងឱកាសនោះដែរ ឧត្តមសេនីយ័ឯក សរ ស៊ីនឿន បានមានប្រសាសន៍ផ្តាំផ្ញើដល់ក្រុមការងារគ្រូពេទ្យទ័ពជើងគោក ត្រូវខិតខំបំពេញភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដែលថ្នាក់លើប្រគល់ជូន អោយបានល្អប្រសើរតាមផែនការ និងប្រព្រឹត្តទៅបានរលូនតាមការគ្រោងទុក៕




dd
Bottom Ad