ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល ខេត្តកណ្ដាល ឆ្នាំ២០២២ បានផ្តល់កាដូ ជាចំណងដៃថ្មីមួយទៀត ដល់ស្រុកកៀនស្វាយ


ត្រលប់ក្រោយ

10/02/22 02:48 AM

ចំនួនទស្សនា៖

333

ប្រភព៖

កណ្ដាល

(ខេត្តកណ្តាល)៖ អភិបាល ខេត្តកណ្តាល ឯកឧត្ដម គង់ សោភណ្ឌ័ បានផ្តល់កាដូជាចំណងដៃថ្មីមួយទៀត សម្រាប់ឆ្នាំ២០២២នេះ នូវផ្លូវបេតុង១ខ្សែប្រវែង ៨០០ម ទទឹង០៦ម នៅស្រុកកៀនស្វាយ ខេត្តកណ្តាល ដើម្បីជាគុណប្រយោជន៍ សម្រាប់បម្រើសេវាការធ្វើដំណើរ ដែលកន្លងមកប្រជាពលរដ្ឋនៅតំបន់នោះ បានសំណូមពរឲ្យអាជ្ញាធរមូលដ្ឋាន ជួយដោះស្រាយ ខណ:ការធ្វើដំណើរ របស់ពួកគាត់ជួបការលំបាក។ 


គួររំលឹកថា ផ្លូវលំ១ខ្សែនេះ ស្ថិតនៅភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ កាលដើមឡើយ ផ្លូវមួយខ្សែនេះ ជាផ្លូវលំប្រសិនបើនៅរដូវវស្សាភ្លៀងធ្លាក់ទឹកដក់ លើខ្នងផ្លូវ រអិលមុខរអិលក្រោយ បើនៅរដូវប្រាំងវិញ ធូលីដីហុយ មានជង្ហុកខូចខាតដោយអន្លើៗ បានធ្វើអោយការធ្វើដំណើរឆ្លងកាត់ របស់ប្រជាពលរដ្ឋ នៅតំបន់នោះជួបការលំបាក។


ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវបេតុងខាងលើ កាលពីរសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានលើកឡើងថា យើងមានឱកាសកសាងអភិវឌ្ឍន៍ភូមិ ឃុំរបស់យើងឲ្យរីកចម្រើនទៅបាន គឺដោយគុណបំណាច់នៃកត្តាសុខ សន្តិភាព ស្ថេរភាពសង្គម ដែលថ្នាក់ដឹកនាំយើង រកបានដោយលំបាក នាអតីតកាល។ ដូច្នេះ យើងត្រូវរួមគ្នាថែរក្សានូវសុខ សន្តិភាពនេះ អោយបានគង់វង្ស ទោះក្នុងតម្លៃណាក៍ដោយ។


ឆ្លៀតឱកាសនោះ ឯកឧត្តម អភិបាល ខេត្ត បានណែនាំអោយ អាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់ ដោះស្រាយ លើបញ្ហាជីវភាពរស់នៅ សុខាមាលភាព និងការបំរើសេវាសាធារណៈ សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ អោយបានល្អ និងទទួលខុសត្រូវខ្ពស់។


សូមបញ្ជាក់ថា៖ ផ្លូវបេតុង ១ខ្សែនេះ មានប្រវែង ៨០០ម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ កសាងដោយប្រើប្រាស់ថវិកាគុណប្រយោជន៍ខេត្ត៕




dd
Bottom Ad