មន្រ្តីការិយាល័យផលិតកម្ មនិងបសុព្យាបាលបើកយុទ្ធការចាក់វ៉ាក់សាំងការពារជំងឺដុំពកស្បែកគោ ក្របី


ត្រលប់ក្រោយ

11/02/22 03:34 AM

ចំនួនទស្សនា៖

275

ប្រភព៖

ពោធិ៍សាត់

(ពោធិ៍សាត់) ៖ លោក ផាត់ សារុន ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តពោធិ៍សាត់ នៅថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២២ នេះបានបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺដុំពកស្បែកគោ-ក្របី ជូនប្រជាកសិករបានចំនួន០២ស្រុកគឺ ស្រុកតាលោសែនជ័យ និងស្រុកកណ្តៀង សរុបលទ្ធផលបានចំនួន ៩១២ក្បាល ក្នុងនោះស្រុកតាលោសែនជ័យបានចំនួន៨២២ក្បាល ស្រុកកណ្តៀង បានចំនួន៩០ក្បាល។


លោក ផាត់ សារុន មានប្រសាសន៍ថាជំងឺដុំពកស្បែកគោ-ក្របីជាប្រភេទជំងឺថ្មីមានឈ្មោះហៅកាត់ថា (LSD) វាបង្កឡើងដោយវីរួសក្នុងគ្រួសារ Poxviridae ក្រុមCapripoxvirus វាឆ្លងពីសត្វគោមួយទៅសត្វមួយតាមរយ:សត្វល្អិតខាំប៊ឺតជញ្ជក់ឈាមដូចជា តាបោម មូស រុយ សង្កែ ជាដើមក្នុងករណីធ្ងន់ធ្ងរវាអាចធ្វើឲ្យសត្វងាប់ក្នុងរយ:ពេលខ្លីពិសេសកូនតូចៗ បើយើងព្យាបាលមិនទាន់ពេលវេលានោះ។ ជំងឺដុំពកស្បែកគោ-ក្របី នេះមិនអាចឆ្លងមកមនុស្សទេប៉ុន្តែយើងមិនគួបរិភោគសាច់សត្វគោ ក្របី កើតជំងឺនោះផងដែរ។ នៅក្នុងយុទ្ធការនេះមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តពោធិ៍សាត់ បានចាត់តាំងមន្រ្តីជំនាញចុះសហការជាមួយមន្ត្រីពេទ្យសត្វក្រុង-ស្រុក និងភ្នាក់ងារសុខភាពសត្វភូមិ-ឃុំ-សង្កាត់ ទូទាំងខេត្តពោធិ៍សាត់ និងអាជ្ញាធរភូមិ-ឃុំ ចុះចាក់វ៉ាក់សាំងការពារជំងឺដុំពកស្បែកគោ-ក្របី ជូនបងប្អូនប្រជាកសិករដល់មូលដ្ឋានតែម្តង។


នៅក្នុងឪកាសនេះលោកប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល ខេត្តពោធិ៍សាត់បានអំពាវនាវចំពោះបងប្អូនប្រជាកសិករដែលមានសត្វគោ-ក្របី សូមប្រញាប់យកមកចាក់វ៉ាក់សាំងការពារជំងឺដុំពកស្បែកគោ ក្របីនេះឲ្យបានគ្រប់ៗក្បាល់តាមការជូនដំណឹងរបស់ភ្នាក់ងារសុខភាពសត្វភូមិព្រោះពេលវេលាមានកំណត់៕



dd
Bottom Ad