កងទ័ព និងគ្រួសារកងទ័ព នៃបញ្ជាការដ្ឋានយោធភូមិភាគទី៣ បានទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩


ត្រលប់ក្រោយ

16/02/22 03:06 AM

ចំនួនទស្សនា៖

306

ប្រភព៖

កំពង់ស្ពឺ

(កំពង់ស្ពឺ)៖ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៣ បានទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញទី៤ ជូនដល់កងទ័ព និងគ្រួសារនាថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២២នេះ។ សូមជម្រាបថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នេះ បានធ្វើនៅទីបញ្ជាការយោធភូមិភាគទី៣ ទទួលចាក់ដោយក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ យោធភូមិភាគ ក្រោមអធិបតីភាពឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៣។


ឧត្តមសេនីយ៍ឯក យឿង សុខុន បានថ្លែង និងអរគុណចំពោះ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយសម្តេចបានគិតគូពីសុខទុក្ខ សុខុមាលភាពរបស់កងទ័ព គ្រួសារកងទ័ព ប្រជាពលរដ្ឋ កម្មករ កម្មការនី និយោជិត មន្ត្រីរាជការទាំងអស់ ឲ្យរួចជៀសផុតពីជំងឺរាតត្បាតកូវីដ-១៩ ដោយសម្តេចបានខិតខំស្វះស្វែងរកវ៉ាក់សាំង តាមរយៈការបញ្ជាទិញ និងដោយជំនួយវ៉ាក់សាំងពីបរទេស ដេីម្បីបានចាក់ជូនកងទ័ព គ្រួសារ ប្រជាពលរដ្ឋ កម្មករ កម្មការិនី និយោជិត មន្ត្រីរាជការ នាពេលនេះ។


ក្នុងនោះលោកបានផ្តាំផ្ញើដល់កងទ័ព និងគ្រួសារកងទ័ពទាំងអស់ក្រោយពេលទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទាំង ៤ដូស ហើយបងប្អូនមិនត្រូវប្រហែសខ្លួនឡើយ និងអនុវត្តវិធានការ ៣កុំ ៣ការពារ ឱ្យបានខ្ជាប់ខ្ជួន ព្រមទាំងវិធានការនានា របស់ក្រសួងសុខាភិបាលឲ្យបានជាប់ជាប្រចាំ ត្រូវខិតខំថែរក្សាសុខភាពឱ្យបានល្អ ទោះបីទទួលវ៉ាក់សាំងទាំង ៤ដូស រួចហើយក៏ដោយ ហើយក្នុងនោះកងទ័ព គ្រួសារកងទ័ព នៃយោធភូមិភាគទី៣ ទាំងអស់បានសំដែងក្តីសប្បាយរីករាយយ៉ាងខ្លាំង និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាប្រមុខដឹកនាំដ៏ឈ្លៀសវៃ ក្នុងការដឹកនាំនាវាកម្ពុជាបានសុខសន្តិភាព និងមានការអភិវឌ្ឍរីកចម្រេីន៕



dd
Bottom Ad