នគរបាលបង្រ្កាបមុខសញ្ញាជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យប្រុស-ស្រី០២នាក់ រួមទាំងវត្ថុតាង ថ្នាំញៀនម្សៅក្រាមព័ណ៌សថ្លាមួយចំនួនធំ


ត្រលប់ក្រោយ

18/02/22 04:49 AM

ចំនួនទស្សនា៖

472

ប្រភព៖

បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យប្រុស ស្រីចំនួន០២នាក់ ត្រូវបានកម្លាំងនគរបាលជំនាញការិយាល័យ ប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលចុះបង្រ្កាបដោយលោក លឹម ប៊ុនសុភ័ក្ត្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានចុះបង្រ្កាបថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ១២ ថ្ងៃត្រង់ នៅបន្ទប់លេខ១០២ ក្នុងសណ្ឋាគារ ផេង ចិន្តា ក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ 


លោកវរសេនីយ៍ឯក ធិន ស៊ិនដេត បានឲ្យដឹងថា បើទោះបីជាកាលៈទេសៈបរិបទជំងឺកូវីដ-១៩ ក៏ពិតមែន តែមិនបង្កឲ្យមានការរាំងស្ទះនូវកិច្ចប្រតិបត្តិរបស់សមត្ថកិច្ចក្នុងការបង្រ្កាបបទល្មើសគ្រឿងញៀននោះឡើយ។ ជាក់ស្តែងនៅថ្ងៃទី១៦ ខែកុម្ភៈ នេះ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តនិងមានការសម្របសម្រួលនិតិវិធីរបស់ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។ លោក និងលោក លឹម ប៊ុនសុភ័ក្ត្រ ព្រះរាជអាជ្ញារង បានដឹកនាំកម្លាំងការិយាល័យជំនាញប្រឆាំងគ្រឿងញៀន ចូលរួមសហការពីកំលាំងអធិការដ្ឋានក្រុងប៉ោយប៉ែត បានចុះអនុវត្តដីកាសម្រេចញុះញុងឲ្យលក់ដោយខុសច្បាប់នូវសារធាតុញៀន នៅបន្ទប់លេខ១០២ ក្នុងសណ្ឋាគារ ផេង ចិន្តា ក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនសង្ស័យចំនួន 0១ នាក់ ឈ្មោះ អូន ប៊ុនថេត ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិអណ្តូងថ្មមាស សង្កាត់ផ្សារ កណ្តាល ក្រុងប៉ោយប៉ែត វត្តុតាងដកហូតមាន៖១/-ម្សៅក្រាមសថ្លា 0២ ដុំ,២/-ទូរស័ព្ទចំនួន 0១ គ្រឿង ។


លោកស្នងការរង បានបញ្ជាក់ថា ក្រោយពីការសួនាំជនសង្ស័យឈ្មោះ អូន ប៊ុនថេត កម្លាំងនគរបាលយើងបានបន្តចាប់ឃាត់ខ្លួនជនសង្ស័យ០១នាក់ទៀត ឈ្មោះធៀន ពុទ្ធី ភេទស្រី អាយុ២៣ឆ្នាំ វត្តុតាងដកហូតមាន៖ ១/-ម្សៅក្រាមសថ្លា 0១ដុំ, ២/-ទូរស័ព្ទចំនួន 0១ គ្រឿង រួមទាំងឧបករណ៍សម្រាប់ជក់និងថង់សម្រាប់វិចខ្ចប់មួយចំនួន និងសៀវភៅឆ្លងដែនចំនួន០២។ បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ កំពុងសួរនាំនៅការិយាល័យប្រឆាំងគ្រឿញៀន ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនិតិវិធី ៕ ណុប-រក្សា




dd
Bottom Ad