ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់និងអ្នកបើកបររថយន្តធុនធ្ងន់ ត្រូវតែគោរពច្បាប់ចរាចរណ៍ផ្លូវគោក "យោងតាមសេចក្ដីជូនដំណឹងលេខ០៤៩ របស់ក្រសួងសាធារណការនិងដឹកជញ្ជូន..."


ត្រលប់ក្រោយ

18/02/22 09:50 AM

ចំនួនទស្សនា៖

492

ប្រភព៖

បន្ទាយមានជ័យ


យោងតាមសេចក្ដីជូនដំណឹងលេខ០៤៩ របស់ក្រសួងសាធារណការនិងដឹកជញ្ជូនស្ដីពីការពង្រឹងវិធានការរឹតបន្តឹងចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ដែលបើកបរលើផ្លូវថ្នល់សាធារណៈរក្សាបានកុំឲ្យខូចផ្លូវថ្នល់សាធារណៈ ។នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ម្សិលមិញ ក្រុមមន្ត្រីលេខាធិការ ខាងគណៈ កម្មាធិការ ដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កំណត់ដឹកនាំដោយលោក តាំង ពៅ ប្រធានលេខាធិការដ្ឋាន សហការជាមួយមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ដឹកនាំដោយ លោក សុក ចាន់ថា ជាប្រធាន បានធ្វើការចុះឃាត់យានយន្តដឹកជញ្ជូនធុនធ្ងន់ជាច្រើនគ្រឿង នៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រ ស្រុកមង្គលបូរី ដើម្បីធ្វើការត្រួតពិនិត្យនិងធ្វើការថ្លឹងចល័តលើរថយន្តដឹកលើសទម្ងន់កំណត់ ធ្វើការផាកពិន័យតាមច្បាប់ជាក់ស្ដែង ។ក្នុងការចុះត្រួតពិនិត្យនោះគេសង្កេតឃើញមានយានយន្ត មួយចំនួនផលិតខុសបច្ចេកទេសនិងដឹកលើសកម្រិតកំណត់ដូចជារថយន្តដឹកខ្សាច់ជាដើម។

 លោក សុក ចាន់ថា ជាប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា៖កន្លងមកគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់បានពិ និត្យឃើញមានម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់និងអ្នកបើកបររថយន្តធុនធ្ងន់បានចូលរួម គោរពបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្តបានល្អ តាមរយៈការផ្សព្វផ្សាយ អប់រំណែនាំនិងចាត់វិធានការ តាមបទបញ្ជត្តិនៃច្បាប់ ប៉ុន្តែទន្ទឹមនឹងនោះក៏នៅមានម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់និងអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួននៅតែពុំទាន់ចូលរួមគោរពអនុវត្ត បញ្ញត្តិច្បាប់និងលិខិតបទដ្ឋានគតិយុត្តឲ្យបានពេញលេញនិងត្រឹមត្រូវនៅឡើយ ។ ដូចនេះដើម្បីពង្រឹងការអនុវត្តនូវបទបញ្ញត្តិនៃច្បាប់ស្ដីពីផ្លូវថ្នល់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ក្នុងការការពារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ស្ពាននិងសំណង់សិល្បការផ្លូវថ្នល់ឲ្យបានជាប់រឹងមាំគង់វង្សនិងធន់ជាប់តាមអាយុកាលបច្ចេកទេសសាងសង់៕

បន្ទាយមានជ័យ,១៨/០២/០២២=ណុប-រក្សា(២៩០១៦)


dd
Bottom Ad