រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មណែនាំឲ្យមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ ជម្រុញភូមិមួយផលិតផលមួយឲ្យទទួលបានលទ្ធផលល្អប្រសើរបន្ថែមទៀតនិងបញ្ចៀសដាច់ខាត ការយកកម្រៃសេវាក្រៅច្បាប់រដ្ឋបានកំណត់


ត្រលប់ក្រោយ

18/02/22 10:22 AM

ចំនួនទស្សនា៖

402

ប្រភព៖

បន្ទាយមានជ័យ


ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានធ្វើការកោតសរសើរដោយស្មោះចំពោះ មន្ត្រីនៃមន្ទីរពាណិជ្ជកម្មទាំងអស់ ដែលបានខិតខំបំពេញភារកិច្ច ដែលរដ្ឋបានកំណត់ទទួលបានដោយជោគជ័យ និងសូមមន្ត្រីយើងបន្តជំរុញភូមិមួយផលិតផលមួយ ឲ្យបានឆាប់រហ័សទទួលបានលទ្ធផលល្អប្រសើរបន្ថែមទៀត ព្រមទាំងបញ្ចៀសដាច់ខាត ការយកកម្រៃសេវាក្រៅច្បាប់រដ្ឋបានកំណត់ ។ក្នុងត្រូវបន្តជំរុញការគ្រប់គ្រងអាជីវករគ្រប់ប្រភេទ ឲ្យមានប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព ដែលក្រសួងពាណិជ្ជកម្មបានកំណត់លើសេវាផ្សេងៗ ត្រូវមានភាពច្នៃប្រឌិតខ្ពស់។

ការថ្លែងបែបនេះ ក្នុងឱកាសដែលឯកឧត្តមនិងក្រុមការងារបានចុះមកសំណេះសំណាល សាកសួរសុខទុក្ខសំណេះសំណាលជាមួយ មន្ត្រីរាជការនៃមន្ទីរពាណិជ្ជកម្មនិងសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី ១៧ខែកុម្ភៈឆ្នាំ ២០២២ម្សិល មិញ ក្នុងន័យដើម្បីផ្សាភ្ជាប់ការទំនាក់ទំនងល្អរវាងថ្នាក់ដឹកនាំ ក្រសួងនិងមន្ត្រីក្រោមឱវាទ។

លោក ប៊ុក ឡាយជី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តនិងលោក មាស មោរ៉ា ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំខេត្ត បានធ្វើរបាយការណ៍ដោយសង្ខេបបញ្ជាក់ថា៖ ការគ្រប់គ្រងអាជីវកម្មរបស់មន្ទីរពាណិជ្ជកម្មខេត្ត បានចេញលិខិតបញ្ជាក់ប្រភពដើមទំនិញ នាំចេញកសិផលឆ្នាំ២០២១ ចំនួន ១,៥០៦ច្បាប់ ស្មើនឹង៣៧០,៧៤៨តោន គិតជាទឹកប្រាក់ ៣៥,៧៥៦,៦៥០ដុល្លារ ក្នុងនោះមានដំឡូងមី១,៤៥៤ច្បាប់ ស្មើ៣៦៣,៥០០តោន គិតជាទឹកប្រាក់ ១,០៧៥,៨៥០ដុល្លារ គ្រាប់ស្វាយចន្ទី២២ច្បាប់ ស្មើ ៥,៥០៨តោន គិតជាទឹកប្រាក់៤,៥០៦,៨០០ដុល្លារ ម្ទេស៣០ ច្បាប់ស្មើ ១,៧៤០តោន គិតជាទឹកប្រាក់១៧៤,០០០ដុល្លារ។ ចំពោះសកម្មភាពរបស់សាខាការពារអ្នកប្រើប្រាស់ហៅកាត់ "កបប" បញ្ជាក់ថា៖ ១/-ការត្រួតពិនិត្យទំនិញតាមទីផ្សារ សាខា កបប ខេត្តបន្ទាយមានជ័យបានសហការជាមួយមន្ទីរពាណិជ្ជកម្ម ចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារនៅតាមបណ្ដាទីផ្សារ បានចំនួន៦៩ លើ។លទ្ធផល÷ បានដកហូតទំនិញដែលមានភាពមិនប្រក្រតី (ទំនិញក្លែងក្លាយ ខូចគុណភាព ផុតកំណត់ រយៈពេលប្រើប្រាស់ មានសារធាតុគីមី និងសំណល់ថ្នាំកសិកម្ម)។ មានទម្ងន់សរុប៤,៩៥៦ គីឡូក្រាម ដើម្បីបំផ្លាញចោលតាមនីតិវិធី។

       ២/-ការបង្ក្រាបការក្លែងបន្លំ: សាខា កបប ខេត្តបន្ទាយមានជ័យ បានចុះឃ្លាំពិនិត្យ តាមដានស្រាវជ្រាវ ស៊ើបអង្កេតអំពីគុណភាព សុវត្ថិភាពលើផលិតផល ទំនិញនិងសេវា នៅតាមឃ្លាំងស្តុកទំនិញ មធ្យោបាយដឹកជញ្ជូន និងទីតាំងផលិតដោយសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ។ លទ្ធផល÷ បានដកហូតទំនិញខូចគុណភាព ផុតកំណត់រយៈពេលប្រើប្រាស់រួមមាន÷ សាច់មាន់ចម្រុះ នំស្រួយ និងមីកញ្ចប់ ភេសជ្ជៈមាន ឬគ្មានជាតិសុរា អាកុលក្លែងក្លាយ និងសរសៃគុយទាវ សរុបមានទម្ងន់ ៧,៩៧១គីឡូក្រាម ដើម្បីបំផ្លាញចោលតាមនីតិវិធី។

 ក្នុងនោះដែរ ឯកឧត្តមបានណែនាំ សូមឲ្យមន្ត្រីរាជការទាំងអស់ត្រូវមានផែនការអនុវត្តបន្ត កសាងវិភាគ ធ្វើបច្ចុប្បន្នភាព ព័ត៌មានអំពីហានិភ័យ នៃទំនិញដែលចរាចរលើទីផ្សារ អង្កេតស្រាវជ្រាវ និងប្រមូលភស្តុតាងបទល្មើស បន្តពង្រឹងការត្រួតពិនិត្យ គុណភាព សុវត្ថិភាព ផលិតផលទំនិញ និងបង្ក្រាបការក្លែងបន្លំ នឹងបន្តពង្រឹងការត្រួតពិនិត្យ ភាពអនុលោម ផ្នែកគុណភាពនិងបរិមាណ ប្រេងឥន្ធនៈនៅតាមស្ថានី ព្រមទាំងពង្រឹងការវិភាគ គំរូផលិតផលស្រាស ស្រាថ្នាំ ឈើនិងផលិតផលសាច់។ល។

ផ្សារភ្ជាប់ជាមួយនិងម្មវិធីនេះផងដែរ ឯកឧត្តមរដ្ឋមន្ត្រីបានបំពាក់មេដាយ ការងារនិងបានឧបត្ថម្ភដល់មន្ទីរពាណិជ្ជកម្មខេត្ត ចំនួនថវិកាចំនួន២លានរៀល៕

បន្ទាយមានជ័យ,១៨/០២/០២២=ណុប-រក្សា(២០៩១៦)


dd
Bottom Ad