កម្លាំងសមត្ថកិច្ចចម្រុះឃាត់ប្រជាពលរដ្ឋខ្មែរបម្រុងលួចឆ្លងដែនខុសច្បាប់០២នាក់ និងទាហានថៃឃាត់ពលរដ្ឋខ្មែរឆ្លងដែនចំនួន០៨នាក់


ត្រលប់ក្រោយ

20/02/22 10:28 AM

ចំនួនទស្សនា៖

600

ប្រភព៖

បន្ទាយមានជ័យ


 កម្លាំងនគរបាលការពារព្រំដែនគោកលេខ៨១៥ និងកម្លាំងយោធាវរសេនាតូចការពារព្រំដែនលេខ៥១៣ នៅវេលាម៉ោង១១និង១០នាទីយប់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ បានធ្វើការទប់ស្កាត់ពលរដ្ឋខ្មែរបម្រុងលួចឆ្លងដែនចំនួន០២នាក់(ស្រី) បម្រុងលួចឆ្លងដែនដោយខុសច្បាប់តាមភូមិសាស្ត្រប៉ុស្តិ៍ស្ពានម៉ាឡៃ ក្នុងភូមិត្រសេកជ្រុំ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងនៅយប់ថ្ងៃដដែលកម្លាំងទាហាន (ព្រាន) ឈុតខ្មៅថៃអនុសេនាធំ ១៣.០៥ បានឃាត់ខ្លួនពលរដ្ឋខ្មែរចំនួន០៨នាក់ ស្រី០៣នាក់ ដែលលួចឆ្លងចូលទឹកដីថៃ។

 លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ បានឲ្យដឹងថា៖ពលរដ្ឋខ្មែរចំនួន០២នាក់ (ស្រី) ក្រោយពីកម្លាំងនគរបាលនិងកម្លាំងយោធាឃាត់ខ្លួននិងសួរនាំ ធ្វើកិច្ចសន្យារួចមក បានធ្វើការប្រគល់ទៅអធិការដ្ឋាននគរបាលស្រុម៉ាឡៃ ដើម្បីមានវិធានការបន្ត ។

 លោកមេបញ្ជាការបានបញ្ជាក់ទៀតថា៖ដោយឡែកនៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៩ខែកុម្ភៈ ឆ្នាំ២០២២នេះដែរ មានពលរដ្ឋខ្មែរចំនួន០៨នាក់ (ស្រី០៣នាក់) លួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ តាមចំណុចភូមិអូរសំព័រ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ត្រូវទាហានព្រានឈុតខ្មៅថៃ កងអនុសេនាធំលេខ១៣.០៥ ដែលឈរជើងទល់មុខភូមិសាស្ត្រប៉ុស្ដិ៍ក្បាលទំនប់ ឃាត់ខ្លួន ។ពលរដ្ឋទាំង០៨នាក់ បន្ទាប់ពីធ្វើការសួរនាំរួច ទាហានព្រានឈុតខ្មៅថៃកងអនុសេនាធំលេខ១៣.០៥ បានបញ្ជូនពួកគាត់ទៅកាន់អធិការដ្ឋាននគរបាលក្លងណាំសៃ ស្ថិតក្នុងភូមិបានណូន ឃុំផានសឹក ស្រុកអារញ្ញ ខេត្តស្រះកែវ ដើម្បីចាត់វិធានការបន្ត ៕

ថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០២២ វេលាម៉ោង ២៣:៣០នាទី ទាហាន (ព្រាន) ឈុតខ្មៅថៃអនុសេនាធំ ១៣.០៥ ដែលឈរជើងទល់មុខភូមិសាស្ត្រប៉ុស្ដិ៍ក្បាលទំនប់ បានទប់ស្កាត់ប្រជាពលរដ្ឋខ្មែរចំនួន ០៨នាក់

បន្ទាយមានជ័យ,២០/០២/០២២=ណុប-រក្សា(២៩០១៦)


dd
Bottom Ad