ថ្នាក់ដឹកនាំគោលដៅនីមួយៗ ត្រូវបង្កើនស្មារតី ទទួលខុសត្រូវនូវរាល់ភារកិច្ចដែលស្នងការដ្ឋានប្រគល់ជូន


ត្រលប់ក្រោយ

27/02/22 04:06 AM

ចំនួនទស្សនា៖

425

ប្រភព៖

បន្ទាយមានជ័យ


​ដើម្បីសំដៅធានាបានទាំងស្រុង នូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ បណ្តាឥស្សរជនសំខាន់ៗ ជាតិ-អន្តរជាតិ សមាជិក សមាជិកា ដែលអញ្ជើញក្នុងពិធីបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការទីស្នាក់ការច្រកទ្វារព្រំដែនប៉ោយប៉ែតថ្មី គ្រប់ថ្នាក់ដឹកនាំតាមបណ្តាគោលដៅទាំងអស់ ដែលមានឈ្មោះនៅក្នុងចំណាត់តាំងផែនការនេះ ត្រូវបង្កើនស្មារតី ម្ចាស់ការនិងរួមសហការ ទទួលខុសត្រូវគ្រប់ភារិច្ច របស់ខ្លួនឲ្យមានប្រសិទ្ធិភាពខ្ពស់។នេះគឺជាការលើកឡើងរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនរបាលខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២៦ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងឱកាសប្រជុំផ្សព្វផ្សាយ ផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលនឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការនៅអគារទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតថ្មី ថ្ងៃទី០១ខែមីនា ឆ្នាំ២០២២ខាងមុខនេះ ។

​លោឧត្តមសេនីយ៍ ស្នងការបានបញ្ជាក់ថា៖ជាមួយគ្នានោះដែរ គឺត្រូវក្តាប់ឲ្យបានរាល់សភាពការណ៍ក្នុងភូមិសាស្ត្រ ដោយប្រើប្រាស់តាមវិធានការជំនាញដោះស្រាយបានទាន់ពេលវេលានូវរាល់សភាពការណ៍កើតឡើង ពិសេសគឺទប់ស្កាត់រាល់បទល្មើសព្រហ្មទណ្ឌនិងការបង្កចលាចលផ្សេងៗ។ ទទួលខុសត្រូវតាមចំណុចនីមួយៗនិងអង្គភាពពាក់ព័ន្ធ ត្រូវចាត់តាំងកម្លាំងអនុវត្ត ។ ក្នុងនោះដែរ គ្រប់គោលដៅ មុខសញ្ញាដែលត្រូវការពារ គឺត្រូវសហការជាមួយកងម្លាំងកងរាជអាវុធហត្ថ កម្លាំងយោធានិងសមត្ថកិច្ចផ្សេងៗ ឲ្យមានប្រសិទ្ធិភាពខ្ពស់ ៕បន្ទាយមានជ័យ,២៧/០២/០២២=ណុប-រក្សា(២៩០១៦)


dd
Bottom Ad