សម្តេចក្រឡាហោម​ ស​ ខេង​ និងលោកជំទាវ​ អញ្ជើញ​ជាធិបតី​ដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យឈាបនកិច្ចសពមហាឧបាសក​ កៅ​ ខេង​ នៅស្រុកស្រែអំបិល​


ត្រលប់ក្រោយ

27/02/22 04:17 AM

ចំនួនទស្សនា៖

461

ប្រភព៖

កោះកុង


នាព្រឹកថ្ងៃសៅរ៍​ ១០រោច​ ខែមាឃ​ ឆ្នាំ​ឆ្លូវ​ ត្រី​ស័ក​ ព.ស២៥៦៥​ ត្រូវនឹងថ្ងៃទី​២៦​ ខែកុម្ភៈ ឆ្នាំ​២០២២​ សម្តេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ និងលោកជំទាវ​ ញ៉ែម​ សាខន​ សខេង​ អញ្ជើញ​ជាធិបតី​ដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យឈាបនកិច្ចសពមហាឧបាសក​ កៅ​ ខេង​ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ នៅស្រុកស្រែអំបិល​ ខេត្តកោះកុង។ 


ដោយមានការអញ្ជេីញចូលរួមពីឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹមយ៉ាន​ ឯកឧត្ដម​ លោកជំទាវ​ លោក​ លោកស្រី​ ជាថ្នាក់ដឹកនាំពីស្ថាប័ននីតិបញ្ញត្តិ​ និតិប្រតិបត្តិ​ និងតុលាការ​ រដ្ឋបាលថ្នាក់ក្រោមជាតិ​ និងឧកញ៉ា​ អ្នកឧកញ៉ា​ ។ 


ក្នុងវិយោគកថា​ ដែលអានដោយឯកឧត្តម​ ខៀវ​ កញារីទ្ធ​ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ ៖​ មហាឧបាសក​កៅ​ ខេង​ ត្រូវជាឪពុកឯកឧត្តម​ កៅ​ ខុនដារ៉ា​ ធ្លាប់បានបម្រេីការងារជាបាឡាត់ខេត្តកំពត​ មន្រ្តីជាន់ខ្ពស់នៅក្រសួងការបរទេស​ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​។ ក្រៅពីបំពេញការងារជាមន្រ្តីដ៏ល្អរបស់ជាតិ​ មហាឧបាសក​ កៅ​ ខេង​ ជាឪពុុក​ ជាជីតា​ ដ៏ល្អប្រកាន់ខ្ជាប់ដោយព្រហ្មវិហារធម៌ជាម្លប់ដ៏ត្រជាក់ដល់កូនចៅ​គ្រប់រូប។ 


ឯកឧត្ដម​ កៅ​ ខុនដារ៉ា​ តំណាងគ្រួសារសពមហាឧបាសក​ កៅ​ ខេង​ ថ្លែងអំណរគុណដល់សម្តេច​ ឯកឧត្ដម​ លោកជំទាវ​ លោក​ លោកស្រី​ដែលបានចូលរួមពិធីបុណ្យឈាបនកិច្ចសពមហាឧបាសក​ កៅ​ ខេង​ នាពេលនេះ​ និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាឆ្នាំថ្មី​ សូមប្រោសប្រទានពរជ័យជូន ថ្នាក់ដឹកនាំនិងភ្ញៀវកិត្តិយសអ្នកចូលរួមទាំងអស់សូមបានសមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ​ ៕


dd
Bottom Ad