អំណោយឧបត្ថម្ភដ៏ថ្លៃថ្លារបស់ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ត្រូវបានផ្តល់ជូនសាលាពលទាហានទី៣ និងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក


ត្រលប់ក្រោយ

03/03/22 08:26 AM

ចំនួនទស្សនា៖

356

ប្រភព៖

កំពង់ស្ពឺ

(កំពង់ស្ពឺ)៖ ឧត្តមសេនីយ៍ទោ ជាតិ ប៉ូលីន មេបញ្ជាការរង យោធភូមិភាគទី៣ នាថ្ងៃទី២ ខែមីនា ឆ្នាំ២០២២បាននាំយកអំណោយឧបត្ថម្ភដ៏ថ្លៃថ្លាសម្រាប់ខែមីនា ឆ្នាំ២០២២ របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ជូនសាលាពលទាហានទី៣ និងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក រួមមាន អង្ករ, ប្រេងឥន្ធន: និងថវិកា សម្រាប់ទ្រទ្រង់សាលា និងយោធាចារ្យ ដែលស្ថិតក្នុងខេត្តកំពង់ស្ពឺ។ 


ឧត្តមសេនីយ៍ទោ ជាតិ ប៉ូលីន បានលើកឡើងពីការយកចិត្តទុកដាក់ ផ្តាំផ្ញើសួរសុខទុក្ខរបស់ឯកឧត្តមបណ្ឌិត ចំពោះយោធាចារ្យ បុគ្គលិកសាលាទាំងអស់ ដែលជាថ្នាលបណ្តុះបណ្តាលធនធានមនុស្ស នៃកងយោធពលខេមរភូមិន្ទ។ លោកឧត្តមសេនីយ៍ ក៏បានរំលឹកបន្ថែមដល់យោធាចារ្យ បុគ្គលិកសាលា ត្រូវយកចិត្តទុកដាក់ បន្តចូលរួមជាមួយរដ្ឋាភិបាល ក្នុងការទប់ស្កាត់ជំងឺដ៏កាចសាហាវកូវីដ-១៩ ដោយនៅបន្តអនុវត្តវិធានការ ៣កុំ ៣ការពារ របស់សម្តេចតេជោឲ្យបានដាច់ខាត។


យោធាចារ្យទាំងអស់មានសេចក្តីរីករាយ ប្តេជ្ញាអនុវត្តភារកិច្ចឲ្យបានជោគជ័យ និងប្រកាសគាំទ្របេក្ខភាព ឯកឧត្តមបណ្ឌិត ជានាយករដ្ឋមន្ត្រីនាពេលខាងមុខ ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះឯកឧត្តម មេបញ្ជាការ កងទ័ពជើងគោក៕



dd
Bottom Ad