04/03/22 04:41 AM

ដោយការយកចិត្តទុកដាក់របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ទៅលើមន្ត្រីក្រោមឱវាទ ដែលមានទុក្ខធរៈផ្ទាល់ខ្លួនឬក្នុងក្រុមគ្រួសារដោយប្រការផ្សេងៗនោះ ។នៅរសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរង ទទួលផែនការងារធនធានមនុស្សតំណាងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បាននាំយថវិកាជាង៦លានរៀល ទៅឧបត្ថម្ភជូនលោកវរសេនីយ៍ឯក កែវ សុជាតិ នាយរងការិយាល័យ បណ្តុះបណ្តាលនិងវិក្រឹត្យការនៃស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ និងជាគ្រូបកប្រែភាសាវៀតណាមដល់សិក្ខាកាមនគរបាលកម្ពុជាដែលទៅរៀននៅប្រទេសវៀតណាម កំពុងមានជម្ងឺប្រចាំកាយជាច្រើនខែកន្លងមកនោះ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតក្នុងភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
នៅក្នុងនាមលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ។លោកឧត្តមសេនីយ៍ត្រី វង្ស វិត បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត ក៏ដូចជាលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង ជូនចំពោះលោកវរសេនីយ៍ឯក កែវ សុជាតិនិងជូនពរលោកវរសេនីយ៍ឯក កែវ សុជាតិ ឆាប់ជាសះស្បើយពីរោគា មានកម្លាំងពលំ មាំមួន។ ក្នុងនោះ លោកឧត្តមសេនីយ៍ត្រី វង្ស វិត បានបញ្ជាក់ថា៖ដោយការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដែលជានិច្ចកាលតែងតែគឹតគូរពីការលំបាក របស់មន្ត្រីក្រោមឱវាទ ដែលមានទុក្ខធរៈផ្ទាល់ផ្លួនឬក៏ក្រុមគ្រួសារនោះ ។ជាក់ស្តែងរសៀលថ្ងៃនេះ លោកបាននាំយកថវិកាចំនួន៦លាន១១៩ពាន់រៀល ជាការចូលរួមឧបត្ថម្ភរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ និងសហការី ជូនលោកវរសេនីយ៍ឯក កែវ សុជាតិ ដើម្បីជាការជួយសម្រាលការចំណាយផ្សេងៗក្នុងពេលកំពុងសម្រាកព្យាបាលជម្ងឺរបស់លោក ។
ដើម្បីជាកិច្ចឆ្លយតប លោកវរសេនីយ៍ឯក កែវ សុជាតិនិងភរិយា បានសំដែងនូវការថ្លែងអំណរគុណ យ៉ាងជ្រាលជៅ ជូនចំពោះលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ និងសហការី ដែលបានឧបត្ថម្ភថវិកាដល់លោក ដើម្បីជួយសម្រាលនូវកាចំណាយផ្សេងៗ ក្នុងគា្រដែលលោកកំពុងសម្រាកព្យាបាលជម្ងឺនេះ ។នេះ គឺជាលើទី២ហើយ ដែលលោកឧត្តមសេនីយ៍ស្នងការបានឧបត្ថម្ភថវិកាដល់លោក។គុណបំណាច់ដ៏ថ្លៃថ្លានេះ លោកមិនអាចបំភ្លេបានឡើយចំពោះលោកឧត្តមសេនីយ៍ស្នងការ ស្នងការរងនិងកងកម្លាំងនគរបាលទាំងអស់ ដែលបានឧត្ថម្ភថវិកាជូនលោក។លោកវរសេនីយ៍ឯកែវ សុជាតិថ្លែងអំណរគុណទាំងក្តីរភើបលាយឡំជាមនឹងអួលដើមកដូច្នេះ៕
បន្ទាយមានជ័យ,០៣/០៣/០២២=ណុប-រក្សា(២៩០១៦)


