04/03/22 04:43 AM

ស្ត្រីវ័យ៦៩ឆ្នាំ ម្នាក់បានបាត់បង់ជីវិត ក្រោយពេលបញ្ជូនទៅង្រ្គោះនៅមន្ទីពេទ្យបង្អែកស្រុកស្វាយចេក បន្ទាប់ពីឆក់ខ្សែភ្លើង ។ហេតុការណ៍ថ្នាក់នេះបានកើតឡើងនៅវេលាម៉ោង០៦យប់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ នៅភូមិប្រីយ៍ឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
នគរបាលស្រុស្វាយចេកបានឲ្យដឹងថា៖ស្ត្រីរងគ្រោះ ឈ្មោះភុត លាន ភេទអាយុ៦៩ឆ្នាំនៅភូមិ ប្រីយ៍ឃុំទ្រាស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
នគរបាលបានប្រាប់ទៀតថា៖នៅមុនពេលកើតហេតុជនរងគ្រោះឈ្មោះភុត លាន រួមទាំងក្រុមគ្រួសារហូបបាយជាមួយគ្នា ពេលនោះស្ត្រីរងគ្រោះហូបរួចមុនក៏លាងដៃហើយបានបើកទ្វារផ្ទះដែលធ្វើពីដែកគាបខ្សែភ្លើងបណ្តាលឲ្យឆ្លងចរន្តអគ្គិសនីឆក់ ពេលនោះប្តីឃើញក៏រត់ទៅជួយសង្គ្រោះតែត្រូវឆក់ដួលទាំង០២នាក់តែម្តង ប្រពន្ធរងរបួសធ្ងន់ បន្ទាប់មកបានស្លាប់ពេលបញ្ជូនទៅង្រ្គោះនៅមន្ទីពេទ្យបង្អែកស្រុកស្វាយចេក ចំណែកប្តីរងរបួសស្រាល។បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕
បន្ទាយមានជ័យ,០៤/០៣/០២២=ណុប-រក្សា(២៩០១៦)

