គណៈកម្មការរៀបជាតិចំបោះឆ្នោតខេត្តបន្ទាយមានជ័យ ​បានបើកកិច្ចប្រជុំជាមួយតំណាងគណបក្សនយោ​បាយចំនួន១១


ត្រលប់ក្រោយ

04/03/22 07:25 AM

ចំនួនទស្សនា៖

408

ប្រភព៖

បន្ទាយមានជ័យ

ដោយ៖ណុប រក្សា


បន្ទាយមានជ័យ៖ លោកស្រី រស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី០៣ ខែមីនាឆ្នាំ២០២២ នេះ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំរវាងគណៈកម្មការរៀបចំការបោះឆ្នោតខេត្តជាមួយតំណាងគណបក្សនយោបាយនានាក្នុងខេត្ត ។


លោក ហ៊ី គឹមសេង ប្រធានគណៈកម្មការរៀបជាតិចំការបោះឆ្នោតខេត្ត បានបញ្ជាក់ថា៖ គ.ជ.ប ខេត្តបន្ទាយមានជ័យ បានទទួលពាក្យស្នើសុំគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ សម្រាប់ខេត្តបន្ទាយមានជ័យចំនួន ១១ គណបក្សនយោបាយរួមមាន គណបក្សប្រជាជនកម្ពុជា, គណបក្សឆន្ទៈខ្មែរ, គណបក្សកម្ពុជានិយម, គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ, គណៈបក្សសញ្ជាតិកម្ពុជា, គណបក្សឯកភាពជាតិខ្មែរ, គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា, គណបក្សភ្លើងទៀន, គណបក្សហ្វ៊ុនស៊ិនប៉ិច ,គណបក្សខ្មែរតែមួយ, និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។


លោក ហ៊ី គឹម សេងបានូសបញ្ជាក់ថា៖ លទ្ធផលនៃការពិនិត្យបញ្ជីឈ្មោះបោះឆ្នោតនិងចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០២១ ដំណាក់កាលនៃការបិទផ្សាយ បញ្ជីឈ្មោះបោះឆ្នោតនិងអ្នកបានចុះឈ្មោះបោះឆ្នោតថ្មីសម្រាប់ខេត្តបន្ទាយមានជ័យ សរុបចំនួន ៤០៥,៧៣០នាក់ ស្រី ២១៦,០៣៦នាក់ សរុបឃុំ សង្កាត់ចំនួន ៦៧ និងមានការិយាល័យត្រូវបោះឆ្នោតសរុបចំនួន ១,១១៤ ការិយាល័យ។


លោកស្រី រស់ សុផានី អភិបាលរងខេត្តបានមានប្រសាសន៍លើកឡើងថា កិច្ចប្រជុំនាថ្ងៃនេះគឺមានសារៈសំខាន់ណាស់សម្រាប់អស់លោក​ លោកស្រី តំណាងគណបក្សនយោបាយទាំងអស់ក្នុងខេត្តបន្ទាយមានជ័យ ដើម្បីទទួលបានការណែនាំបន្ថែមនូវនីតិវិធីផ្សេងៗ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីទទួលបាននូវច្បាប់ដែលបានចែង ក្នុងការរៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ ទទួលបានភាពយុត្តិធម៌និងតម្លាភាព។


ជាចុងក្រោយលោកស្រី រស់ សុផានី ក៏បានក្រើនរំលឹកដល់តំណាងគណបក្សនយោបាយទាំងអស់ ត្រូវចេះស្រឡាញ់គ្នារវាងខ្មែរនិងខ្មែរ ធ្វើជាមនុស្សមានសីលធម៌ សុជីវធម៌ គ្មានអំពើហិង្សា បើមានបញ្ហាប្រឈមអ្វីកើតឡើងត្រូវធ្វើការដាក់ពាក្យបណ្ដឹងមក គណៈកម្មការរៀបជាតិចំការបោះឆ្នោតខេត្ត ដើម្បីធ្វើការដោះស្រាយតាមនីតិវិធីច្បាប់៕



dd
Bottom Ad