07/03/22 09:00 AM
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បង្ហាញលទ្ធផលបណ្ដោះអាសន្នថ្ងៃទី២ នៃការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរ ឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្ហាញទៀតថា នៅថ្ងៃទី២នៃការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ -សង្កាត់ អាណត្តិទី៥ គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) បានទទួលពាក្យសុំចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរ ឈ្មោះបោះឆ្នោត សរុបចំនួន ១៧ គណបក្សនយោបាយ ដែលមានបេក្ខជនសរុបចំនួន ៧០.០៤៦ រូប ក្នុងនោះស្រីសរុបចំនួន ២០.៤៥២ រូប មានដូចខាងក្រោម៖
១ -គណបក្សប្រជាជនកម្ពុជា បានស្នើសុំចុះបញ្ជីបេក្ខជនសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ចំនួន២៥រាជ ធានី -ខេត្ត។
២ -គណបក្សភ្លើងទៀន។
៣-គណបក្សហ៊្វុនស៊ិនប៉ិច បានស្នើសុំចុះបញ្ជីបេក្ខជន២៥ រាជ ធានី-ខេត្ត។
៤-គណបក្សខ្មែររួបរួមជាតិ។
៥-គណបក្សខ្មែរស្រ ឡាញ់ ជាតិ។
៦-គណបក្សសញ្ជាតិកម្ពុជា។
៧- គណបក្សយុវជនកម្ពុជា។
៨ -គណបក្សឆន្ទៈខ្មែរ ។
៩ -គណបក្សកែទម្រង់កម្ពុជា ។
១០-គណ បក្សកម្ពុជានិយម។
១១-គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ។
១២- គណបក្សខ្មែរតែមួយ ។
១៣- គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ។
១៤-គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា។
១៥ គណបក្សឯកភាពជាតិខ្មែរ។
១៦-គណបក្សរស្មីខេមរា ។
១៧-គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ។
សូមបញ្ជាក់ថា៖ គ.ជ.ប ការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មានរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២៕



