11/03/22 09:13 AM

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បាន លើកឡើងថា៖ស្រុកអូរជ្រៅ ជាស្រុកមួយមានព្រំប្រទល់ជាប់ព្រំដែន កម្ពុជា ថៃ ដែលមានច្រករបៀងជាច្រើនដែលងាយនឹងការលួចនាំចេញនិងចូលនូវទំនិញមិនស្របច្បាប់ រួមទាំងពលករលួចឆ្លងដែនខុសច្បាប់ផងដែរ ។ដូច្នេះសូមឲ្យកងកម្លាំងនគរបាលស្រុកអូរជ្រៅ ដូចជាប៉ុស្តិរដ្ឋបាល ឃុំអូរបីជាន់ ពិសេសលោកអធិការទើបឡើងថី្មត្រូវអនុវត្តឲ្យបាននូវបទបញ្ជារបស់ថ្នាក់ដឹកនាំពាក់ព័ន្ធនិងទប់ស្កាត់ការលំហូររបស់ពលករឆ្លងដែនចេញនិងចូលខុសច្បាប់ដោយរកឲ្យឃើញមេខ្សល់នាំឆ្លងដែនខុសច្បាប់ ទំនិញឆ្លងដែនេគេចពន្ធជាដើម ដោយនកិច្ចសហការជាមួយអាជ្ញាធរនគរបាលការពារព្រំដែន និងកម្លាំងយោធា ដែលឈរជើងតាមបន្ទាត់ព្រំដែននិងបង្រ្កាបនូវរាល់បទល្មើសផ្សេងៗទៀតដូចជាបទល្មើសគ្រឿងញៀន បទល្មើសសេដ្ឋកិច្ចនិងបទល្មើសភេរវកម្មឆ្លងដែន ។ការលើកឡើងនេះក្នុងឱកាសដែលលោកឧត្តមសេនីយ៍ ស្នងការ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិអធិការនគរបាលស្រុកកអូរជ្រៅតាមប្រកាសលេខ៥៥៨ប្រ.ក ចុះថ្ងៃទី១០ខែកុម្ភៈ ឆ្នាំ២០២២របស់ក្រសួងមហាផ្ទៃ ដែលត្រូវបានប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិជូនលោកវរសេនីយ៍ត្រី អ៊ឹម សុភារៈ ជាថ្នាក់វរសេនីយ៍ទោនិងជាអធិការនៃអធិការដ្ឋាននគរបាលស្រុកអូរជ្រៅនៅថ្ងៃទី១០ខែ មីនា ឆ្នាំ២០២២ ជំនួសលោកវរសេនីយ៍ឯកសែស វិបុល ដែលត្រូវបានក្រសួងមហាផ្ទៃប្រកាសផ្ទេរភារិច្ច តែងតាំងមុខតំណែង ជាស្នងការរងនៃស្នងការ ដ្ឋាននគរបាលខេត្តកំពត ពិធនេះធ្វើនៅអធិការដ្ឋាននគរបាល ស្រុកអូរជ្រៅ ដែលមានការចូលរួមពីលោកឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកអភិបាលរងស្រុកអូរជ្រៅ អាជ្ញាធរឃុំទាំង៧និងនាយ នាយរងផ្នែក នាយនគរបាលប៉ុស្តិ៍រដ្ឋបាលទាំង៧ចូលរួមផងដែរ ។
ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ក៏បានអបអរសាទរនិងលើកទឹកចិត្តដល់មន្ត្រីនគរបាលដែលល្អទាំង២រូប ឲ្យទទួលជោគជ័យលើតួនាទីភារកិច្ចថ្មី ។ ហើយបន្តបង្កើតបាននូវទំនុកចិត្ត ភាពជឿជាក់និងកក់ក្តៅថែមទៀតជូនអាជ្ញាធរមានសមត្ថកិច្ចនិងពលរដ្ឋក្នុងមូលដ្ឋាន ។
លោកឧត្តមសេនីយ៍បានបន្តថា៖លោកវរសេនីយ៍ទោអ៊ឹម សុភារ: គឺជាធនធាននគរ បាលជំនាញនិងមានស្នាដៃល្អផងដែរ សម្រាប់មកជំនួសលោកអធិការចាស់ ។ដូច្នេះចំពោះ សូមឲ្យលោកអធិការថ្មីនិងលោកនាយប៉ុស្តិ៍ត្រូវខិតខំប្រឹងប្រែង ដើម្បីភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ពិសេសបទល្មើសគ្រឿងញៀន ក្មេងទំនើង ។ទាក់ទងការផ្តល់សេវារដ្ឋបាលសាធារណៈ ទាំងសេវាសំណូមពរ ទាំងសេវាតម្រូវការ ពាក់ព័ន្ធ សៀវភៅស្នាក់ អត្តសញ្ញាណប័ណ្ណ ត្រូវរៀបចំបំពេញបែបបទជូនពលរដ្ឋ ឲ្យបានឆាប់រហ័ស ។ម្យ៉ាងវិញទៀតនៅខែមិថុនាឆ្នាំ២០២២ ខាងមុខនេះ នឹងមានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ដូចនេះអត្តសញ្ញាណ ប័ណ្ណគឺជាឯកសារគោល តម្រូវការចាំបាច់៕
បន្ទាយមានជ័យ,១០/០៣/០២២=ណុប-រក្សា(២៩០១៦)


