អង្គភាពសារព័ត៌មានចំនួន៣អង្គភាព ត្រូវបានក្រសួងព័ត៌មាន មិនបន្តអាជ្ញាបណ្ណឱ្យ


ត្រលប់ក្រោយ

16/03/22 05:55 AM

ចំនួនទស្សនា៖

413

ប្រភព៖

ភ្នំពេញ



ភ្នំពេញ៖ អង្គភាពសារព័ត៌មានចំនួន៣អង្គភាព ត្រូវបានក្រសួងព័ត៌មាន សម្រេចមិនបន្តអាជ្ញាប័ណ្ណឱ្យ ដោយសារបានធ្វើការផ្សព្វផ្សាយព័ត៌មានដែលបំពានលើក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន។ 


យោងតាមលិខិតរបស់ក្រសួងព័ត៌មានដែលទទួលបាននៅថ្ងៃទី១៦ មីនានេះបានឱ្យដឹងថាអង្គភាពសារព័ត៌មានទាំងបីរួមមាន អង្គភាពសារព័ត៌មាន Bayongtime (www.bayongtimes.com) អង្គភាពសារព័ត៌មាន KCTV (www.khmercovertv.com) និងអង្គភាពសារព័ត៌មានកម្ពុជារាល់ថ្ងៃ (www.cambodiatoday.news)។


ក្រសួងព័ត៌មាន បានបញ្ជាក់ថា៖ «គណៈកម្មាធិការនីតិកម្ម នៃក្រសួងព័ត៌មាន បានពិនិត្យ និងស្រាវជ្រាវឃើញថា អង្គភាពសារព័ត៌មានចំនួន៣ រួមមាន អង្គភាពសារព័ត៌មាន Bayongtimes (www.bayongtimes.com) អង្គភាពសារព័ត៌មាន KCTV (www.khmercovertv.Com) និងអង្គភាពសារព័ត៌មាន កម្ពុជារាល់ថ្ងៃ (www.cambodiatoday.news) បានធ្វើការផ្សព្វផ្សាយព័ត៌មានដែលបំពានលើក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន និងកិច្ចសន្យាអាជីវកម្មដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន»។ 


ក្នុងន័យនេះ ក្រសួងព័ត៌មាន បានជម្រាបថាលោក លោកស្រី ប្រធានមន្ទីរព័ត៌មានទាំង២៥ រាជធានី-ខេត្ត មិនត្រូវអនុញាតឲ្យបន្តអាជ្ញាបណ្ណដល់អង្គភាពសារព័ត៌មានទាំង៣ខាងលើនេះឡើយ។




dd
Bottom Ad