រថយន្តខូចឈប់ចតលើចិញ្ចើមផ្លូវដាក់ភ្លើងសញ្ញាមិនគ្រប់គ្រាន់ម៉ូតូបុកស្លាប់ម្នាក់


ត្រលប់ក្រោយ

17/03/22 01:52 AM

ចំនួនទស្សនា៖

459

ប្រភព៖

បន្ទាយមានជ័យ


 បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ដោយបើកម៉ូតូបុករថយន្តខូចឈប់ចតលើចិញ្ចើមផ្លូវ ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង០៩និង១០នាទីយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ លើផ្លូវជាតិលេខ៥៨ចន្លោះបង្គោលគីឡូលេខ១៧-១៨ ភូមិទំនប់ដាច់ ឃុំអូរបីជាន់ស្រុកអូរជ្រៅ ខេត្ដបន្ទាយមានជ័យ ។

 លោកវរសេនីយ៍ទោ អ៊ឹម សុភារៈ អធិការនគរបាល ស្រុកអូរជ្រៅ បានឲ្យដឹងថា៖ដំបូងមានរថយន្ដ ០១គ្រឿងម៉ាកហីយ៉ាន់ដាយពណ៍ ស ពាក់ស្លាកលេខ ប.មានជ័យ 2A.7650បើកបរ មកពីទិសខាងលិចទៅទិសខាងកើត មកដល់ចំណុចកើតហេតុ ក៏ខូចចតលើចិញ្ចើមផ្លូវ ស្របពេលនោះមានម៉ូតូ០១គ្រឿងម៉ាកឌ្រីមពណ៍ខ្មៅពាក់ស្លាកលេខ.ប.មានជ័យ 1R.8989 ក្នុងទិសដៅស្របទិសគ្នា បើកបរដោយឈ្មោះឡាន់ វាសនា ភេទ ប្រុសអាយុ ២៣ឆ្នាំមានលំនៅភូមិទួលពង្រ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (គ្មានពាក់មួកសុវត្តិភាព) បានបុកពីក្រោយរថយន្ត បណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់ ភ្លាមៗមួយរំពេចនៅនឹងកន្លែងកើតហេតុ ។

 លោកអធិការបានបញ្ជាក់ថា៖ ក្រោយពីកើតហេតុអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ បន្ស់ទុកអ្នករួមដំណើរចំនួន០២នាក់ ។បើយោងតាមការបំភ្លឺឲ្យដឹងពីអ្នករួមដំណើរទាំង០២នាក់នោះ បានប្រាប់នគរបាលថា អ្នកបើកបររថយ ឈ្មោះ សាន់ ហឿន ភេទ ប្រុសអាយុ៣៣ឆ្នាំមានលំនៅភូមិអូរឬស្សីក្រោមសង្កាតផ្សារកណ្ដាល ក្រុងប៉ោយប៉ែតខេត្ដបន្ទាយមានជ័យ ។

 លោកអ៊ឹម សុភារៈបានបញ្ជាក់ទៀតថា៖មូលហេតុបណ្ដាលឲ្យកើតមានគ្រោះថ្នាក់គឺមកពីរថយន្ដខូចចតនៅលើចិញ្ចើមផ្លូវខ្វះសញ្ញាផ្ដល់ដំណឹងមិនគ្រប់គ្រាន់ ចំណែកអ្នកបើកបរម៉ូតូបើក ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ននិងស្រវឹងស្រា បងប្អូនសាច់ញាតិឃាត់មិនស្តាប់នេះបើតាមការឲ្យដឹងពីសាច់ញាតិជនរងគ្រោះបានបំភ្លឺប្រាប់នគរបាល ។សពជនរងគ្រោះបានប្រគល់ជូនសាច់ញាតិយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។ចំណែកអ្នកបើកបររថយន្តនគរបាលកំពុងស្រាវជ្រាវ ដើម្បីឲ្យមកទទួលខុសត្រូវចំពោះមុខច្បាប់៕

បន្ទាយមានជ័យ,១៦/០៣/០២២=ណុប-រក្សា(២៩០១៦)


dd
Bottom Ad