18/03/22 03:16 AM
ដោយ៖ ណុប រក្សា
បន្ទាយមានជ័យ៖ ដើម្បីពង្រឹងវិស័យកីឡា កាន់តែមានការរីកចម្រើន បន្ទាប់ពីរៀបចំពិធីបើកប្រកួតបាល់ទាត់ បាល់បោះអស់រយៈពេលជាច្រើនថ្ងៃរួមចមក ក៏បានរៀបចំពិធីបិទវគ្គការប្រកួតកីឡាបាល់ទាត់សាលាបឋមសិក្សា និងមធ្យមសិក្សា ជ្រើសរើជើងឯកថ្នាក់ស្រុក ដោយមានការអញ្ជើញចូលរួមលោក សារ៉ាយ ពេត អភិបាលរងស្រុក ភ្នំស្រុក តំណាងលោក ជូ បុត្រ អភិបាលស្រុក នឹងមានចូលរួមពីលោក អ៊ុំ វិណារ៉ា ប្រធានក្រុមការងារអភិវឌ្ឍយុវជនស្រុកភ្នំស្រុក ការិយាល័យអប់រំ ស្រុក នគរបាលស្រុកកងរាជអាវុធហត្ថមូលដ្ឋានស្រុក តំណាងអង្គការ ទស្សនៈពិភពលោក ក្រុមកីឡាករ ចូលរួមប្រកួត ធ្វើឡើងនៅទីលានបាល់ទាត់ វិទ្យាល័យភ្នំស្រុក នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២។
លោកស្រី ចម្រើន ដាណេ ប្រធានការិយាល័យអប់រំ ស្រុកបានឲ្យដឹងថា៖ ការប្រកួតកីឡាបាល់ទាត់សាលាបឋមសិក្សា និងមធ្យមសិក្សា ជ្រើសរើជើងឯកថ្នាក់ស្រុក នៅក្នុងស្រុកភ្នំស្រុកនេះគឺមានរយៈពេល៣ថ្ងៃ (ចាប់ពីថ្ងៃទូ១៤-១៦ ខែមីនា )ដោយមានកីឡាករ កីឡា ការិនី ចំនួន ០៧ ក្រុម បានចូលរួមប្រកួតយ៉ាងស្វិតស្វាញ ប្រកបដោយបច្ចេកទេស និងទេពកោសល្យ។
មានមតិក្នុងពិធីបិទការប្រកួតនោះដែរលោក សារ៉ាយ ពេត ក៏បានថ្លែងនូវការកោតសរសើរចំពោះកីឡាករទាំងអស់ ដែលបានខិតខំប្រកួតយកអស់កម្លាំងកាយចិត្ត ដើម្បីយកជ័យជម្នះជូនក្រុមរបស់ខ្លួន ដោយគោរពតាមវិន័យនៃការប្រកួត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
លោកបន្តថា៖ ពិតណាស់ការលេងកីឡា គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការជួយឲ្យសុខភាពរបស់យើងចៀសផុតពីជំងឺដង្កាត់ផ្សេងៗ មួយវិញទៀត នាពេលបច្ចុប្បន្នវិស័យកីឡា ត្រូវបានមានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលយ៉ាងខ្លាំង បានចាត់ទុកវិស័យកីឡាជាវិស័យអាទិភាពមួយដែលបានជួយឲ្យកម្ពុជា កាន់តែមានការទទួលបានស្គាល់ជាអន្តរជាតិ ថាវិស័យកីឡានៅកម្ពុជាទទួលបានការរីកចម្រើន និងបានទៅចូលរួមប្រកួតជាមួយបណ្តារប្រទេសមួយចំនួន។
ជាមួយគ្នានោះលោក អភិបាលរងស្រុក ក៏បានជម្រុញលើកទឹកចិត្តដល់ប្អូនៗកីឡាករ សិស្សានុសិស្ស ពេលទំនេរពីការសិក្សាចូលរួមលេងឲ្យបានច្រើន ដើម្បីទទួលបានសុខភាពល្អ។
ទន្ទឹមជាមួយគ្ននោះ លោក ក៏បានក្រើនរំលឹកដល់ក្រុមកីឡាករ សិស្សានុសិស្ស ឲ្យបន្តអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាលឲ្យបានល្អតាមរយៈ ការលាងសម្អាតដៃជាមួយ អាល់កុល ជែល ឬសាប៊ូ ឲ្យបានជាប់ប្រចាំ ត្រូវពាក់ម៉ាស ពិសេសត្រូវប្រកាន់ភ្ជាន់នូវវិធានការ "៣ការពារ ៣កុំ ឲ្យបានគ្រប់ពេលវេលា ដើម្បីចូលរួមប្រយុទ្ធជាមួយជំងឺកូវីដ-១៩ ប្រភេទ បំប្លែងខ្លួនថ្មី Omicron ។ ពិសេសសូមចូលរួមការចាក់វ៉ាក់សាំង ការពារពីការចម្លងជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា។
សម្រាប់លទ្ធិផលនៃការប្រកួតរួមមាន៖
ផ្នែកបុរស ៖លេខ១ បានទៅលើវិទ្យាល័យប៉ោយចារ ទទួលបានរង្វាន់លើកទឹកចិត្ត ថវិកា៤០ម៉ឺនរៀល,បាល់០២,ទឹកសុទ្ធ០១កេស,ភេសជ្ជៈ០១កេស,ទង់ជ័យលាភី០១,ប៊ិច៥០ដើម,សៀវភៅ៦០ក្បាល,ពាន០១។
លេខ២ បានទៅលើវិទ្យាល័យភ្នំស្រុក ទទួលបានរង្វាន់លើកទឹកចិត្ត ថវិកា៣៥ម៉ឺនរៀល,បាល់០២,ទឹកសុទ្ធ០១កេស,ភេសជ្ជៈ០១កេស,ទង់ជ័យលាភី០១,ប៊ិច៥០ដើម,សៀវភៅ៦០ក្បាល,ពាន០១ ។
លេខ៣ បានទៅលើវិទ្យាល័យណាំតៅ ទទួលបានរង្វាន់លើកទឹកចិត្ត ថវិកា៣០ម៉ឺនរៀល,បាល់០២,ទឹសុទ្ធ០១កេស,ភេសជ្ជៈ០១កេស,ទង់ជ័យលាភី០១,ប៊ិច៥០ដើម,សៀវភៅ៦០ក្បាល,ពាន០១។
ផ្នែកនារី៖ លេខ១ បានទៅលើអនុវិទ្យាល័យស្ពានមេត្រី ទទួលបានរង្វាន់លើកទឹកចិត្ត ថវិកា៤០ម៉ឺនរៀល,បាល់០២,ទឹកសុទ្ធ០១កេស,ភេសជ្ជៈ០១កេស,ទង់ជ័យលាភី០១,ប៊ិច៥០ដើម,សៀវភៅ៦០ក្បាល,ពាន០១។
លេខ២ បានទៅលើវិទ្យាល័យហ៊ុនសែន ណាំតៅ ទទួលបានរង្វាន់លើកទឹកចិត្ត ថវិកា៣៥ម៉ឺនរៀល,បាល់០២,ទឹកសុទ្ធ០១កេស,ភេសជ្ជៈ០១កេស,ទង់ជ័យលាភី០១,ប៊ិច៥០ដើម,សៀវភៅ៦០ក្បាល,ពាន០១។
លេខ៣ បានទៅលើសាលាបឋមសិក្សាតាវង ទទួលបានរង្វាន់លើកទឹកចិត្តថវិកា៣០ម៉ឺនរៀល,បាល់០២,ទឹកសុទ្ធ០១កេស,ភេសជ្ជៈ០១កេស,ទង់ជ័យលាភី០១,ប៊ិច៥០ដើម,សៀវភៅ៦០ក្បាល,ពាន០១៕




