ក្រោមម្លប់នៃសន្តិភាព ដែលបានធ្វើឲ្យវិស័យអប់រំ ពិសេសសាលារៀន កាន់តែនៅគៀកក្បែរផ្ទះពលរដ្ឋ ដែលអាចឱ្យក្មួយៗសិក្សានុសិស្សមានឱកាសសិក្សារៀនសូត្រ បានជ្រៅជ្រះ


ត្រលប់ក្រោយ

19/03/22 07:13 AM

ចំនួនទស្សនា៖

761

ប្រភព៖

បន្ទាយមានជ័យ


 ក្នុងរយៈពេល ប៉ុន្មានឆ្នាំមកនេះវិស័យ អប់រំ បានកំពុងមានការីកចម្រើន ក្រោមម្លប់នៃសន្តិភាព ដែលបានធ្វើឲ្យវិស័យអប់រំ ពិសេសសាលារៀន កាន់តែនៅគៀកក្បែរផ្ទះពលរដ្ឋ ដែលអាចឱ្យក្មួយៗសិក្សានុសិស្សមានឱកាសសិក្សារៀនសូត្រ បានជ្រៅជ្រះ។នេះគឺជាប្រសាសន៍របស់លោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួង អប់រំយុវជននិងកីឡា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ដែលបានអញ្ជើញ ជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវហេដ្ឋារចនាសម្ព័ន្ធ អនាម័យ ចំនួន៤៥សាលា គម្រោងសាលាបៃតង ជាជំនួយរបស់អង្គការការីតាស ស្វីស ដែលមានការចូលរួមពី ឯកត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក ម៉ាក ក្លកល័រ នាយកប្រចាំប្រទេសអង្គការ ការីតាស់ ស្វីស មន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធ ជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ៤៥៤នាក់ បានចូលរួមធ្វើឡើងនៅបរិវេណសាលាបឋមសិក្សាពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

ជាមួយគ្នានោះឯកត្តម អ៊ុំ រាត្រី អភិបាលខេត្តបានថ្លែងនូវអំណរគុណចំពោះលោក ម៉ាក ក្លកល័រ នាយកប្រចាំប្រទេសអង្គការ ការីតាស់ ស្វីស ដែលជានិច្ចកាលតែងតែជួយដល់វិស័យអប់រំនៅក្នុងខេត្តបន្ទាយមានជ័យ ពិសេសគម្រោងសាលាបៃតងនេះ គឺជាការចូលរួមចំណែកយ៉ាងសំខានក្នុងវិស័យអប់រំ ក៏ដូចជាការជួយលើកកម្ពស់សោភ័ណ្ឌសាលាឱ្យមានភាពបៃតងល្អស្រប ដែលស្របតាមគោលការណ៍របស់ក្រសួងបរិស្ថានផងដែរ។

 ឯកត្តមអភិបាលខេត្ត បន្តថា ៖ ក្នុងខេត្តបន្ទាយមានជ័យ មានសាលាចំណេះដឹងទូទៅទាំងរដ្ឋ និងឯកជនចំនួន៨១៥កន្លែង មានសិស្សសរុបចំនួន១៥៩,៩៩៧នាក់ /ស្រី ៨០,៥១៨នាក់។ ក្នុងនោះមានសកលវិទ្យាល័យរដ្ឋចំនួន១និងសាកលវិទ្យាល័យឯកជនចំនួន៣ ដែលមាននិស្សិតកំពុងសិក្សាចំនួន៥,៣៣០នាក់/ស្រី២៩០៥នាក់ ។នាឆ្នាំប្រឡងទុតិយភូមិឆ្នាំសិក្សា២០២០-២០២១នេះ ខេត្តបន្ទាយមានជ័យ មានសិស្សជាប់និទ្ទេសA ចំនួន៩៩នាក់ និងបានទទួលរង្វាន់លើកទឹកចិត្តអាយផេត ម្នាក់០១គ្រឿងពីឯកឧត្តមឧបនាយក រដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារចុះជួយខេត្តបន្ទាយមានជ័យ និងលោកជំទាវ ផងដែរ។

លោក ម៉ាក ក្លកល័រ នាយកប្រចាំប្រទេស អង្គការ ការីតាស ស្វីស ក៏បានថ្លែងនូការកោតសរសើរពីភាពរីកចម្រើនរបស់ប្រទេសកម្ពុជា ដែលធ្លាប់ធ្លាក់ចូលក្នុងភ្លើងសង្គ្រាមដ៏ខ្មៅងងឹត មកបច្ចុប្បន្ន បានរីកមុខមាត់យ៉ាងឆាប់រហ័ស ពិសេសវិស័យអប់រំ មានភាពរីកចម្រើនខ្លាំង ដោយសម្បូរទៅដោយធនធានអ្នកចេះដឹងជាច្រើន។

លោក ក៏បានលើកឡើងថា ៖ ក្នុងនាមលោកជានាយកប្រចាំប្រទេស ពិសេសជារីករាយដែលបានចូលរួមលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ពិសេសលោកថា គម្រោងសាលាបៃតង គឺវាពិតជាមានសារៈសំខាន់ដែលជួយឱ្យសាលាមានភាពស្រស់ស្អាត តាមរយៈ ការកែច្នៃសំរាម ទៅជារបស់កែលម្អ ផ្សេងៗជាដើម។

មានប្រសាសន៍នា ឱកាសនោះ លោកជំទាវ សឿ សុជាតា បានលើកឡើងថា ៖ ក្នុងរយៈពេល ប៉ុន្មានឆ្នាំមកនេះ វិស័យ អប់រំ បានកំពុងមានការីកចម្រើន ក្រោមម្លប់នៃសន្តិភាព ដែលបានធ្វើឲ្យវិស័យអប់រំ ពិសេសសាលារៀន កាន់តែនៅគៀកក្បែរផ្ទះពលរដ្ឋ ដែលអាចឱ្យក្មួយៗសិក្សានុសិស្សមានឱកាសសិក្សារៀនសូត្រ បានជ្រៅជ្រះ។

លោកជំទាវ បន្តថា ៖ គោលនយោបាយ អប់រំ ដែលស្របទៅនឹងផែនការយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល មុំដែលសំខាន់ និងអាទិភាព គឺធនធានមនុស្ស ដើម្បីឱ្យធនធានមនុស្ស អភិវឌ្ឍទៅបានល្អ ទាល់តែយើងមានចំណេះដឹង ចំណេះធ្វើ និងស្មារតីទទួលខុសត្រូវ ទើបជាធានធានដែលសង្គមត្រូវការ ។ ទន្ទឹមនឹងនោះក្រសួងអប់រំ ក៏បានអភិវឌ្ឍន៍នូវគោលនយោបាយមួយថ្មី បន្ថែមលើគោលនយោបាយ "សាលាបៃតង "គឺគោលនយោបាយ "សុខភាពសិក្សា " ដោយគោលនយោបាយនេះមិនមែនក្រសួងធ្វើតែឯងនោះទេ ជាគោលនយោបាយអន្តរវិស័យ អន្តរក្រសួង ពោលគឺជាគោលនយោបាយជាតិតែម្តង ដែលជម្រុញឱ្យយើងម្នាក់គិតពីបញ្ហាសុខភាពជាចំបង។

លោកជំទាវ អនុរដ្ឋលេខាធិការបន្តទៀតថា ៖ ពិតណាស់សុខភាព គឺជាកត្តាដល់សំខាន់សម្រាប់យើងទាំងអស់គ្នា កាលណាយើងមានសុខភាពមិនល្អនោះការសិក្សារបស់យើងក៏មិនអាចទទួលយកនូវចំណេះដឹងបានល្អនោះដែរ។ ត្រង់ចំនុចនេះស្របតាមបរិបទថ្មី នៃការរីករាលដាលជំងឺកូវីដ-១៩ ពិសេសវីរុស បំប្លែងខ្លួនថ្មី អូមីក្រុង (Omcron)លោកស្រី បានជម្រុញបន្ថែម ដល់លោកគ្រូ-អ្នកគ្រូ អាណាព្យាបាល សិស្សានុសិស្ស ត្រូវបន្តអនុវត្តតាមវិធានការសុខភិបាលឲ្យបានល្អប្រើសើរ ពិសេសវិធានការរាជរដ្ឋាភិបាល " ៣ការពារ ៣កុំ " ឱ្យបានគ្រប់ពេលវេលា ៕

បន្ទាយមានជ័យ,១៨/០៣/០២២=ណុប-រក្សា(២៩០១៦)


dd
Bottom Ad