កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សបានបញ្ជូនជនសង្ស័យ០១នាក់់ ពាក់់ព័ន្ធករណីការនាំយកចេញដោយមិនស្របច្បាប់ សម្រាប់នាំឆ្លងដែន ទៅសាលាដំបូងខេត្ត


ត្រលប់ក្រោយ

20/03/22 01:24 AM

ចំនួនទស្សនា៖

390

ប្រភព៖

បន្ទាយមានជ័យ


 ជនសង្ស័យម្នាក់ត្រូវបានកម្លាំងការិយាល័យ ប្រឆាំងការជួញដូរមនុស្សកងរាជអាវុធហត្ថខេត្តរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមនិតិវិធីនៅរសៀលថ្ងៃទី១៨ខែមីនាឆ្នាំ២០២២ ដោយពាក់ព័ន្ធករណីនាំចេញដោយមិនស្របច្បាប់សម្រាប់ឆ្លងដែន ។

 លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឲ្យដឹងថា៖នៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២នេះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបានចុះល្បាតការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រស្រុក ស្រាប់តែប្រទះឃើញមានរថយន្ត០១គ្រឿង ម៉ាកNISSANFROTIER ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ បន្ទាយមានជ័យ 2B-3443 បើកបរដោយឈ្មោះ លឿម បូរី ភេទប្រុស អាយុ៤០ឆ្នាំ បច្ចុប្បន្ន រស់់នៅភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យដឹកមនុស្សប្រុសស្រី ចំនួន១៣នាក់។ ដោយមានការសង្ស័យកម្លាំងក៏ធ្វើការឃាត់់រថយន្តនោះយកមកមូលដ្ឋានកងរាជអាវុធហត្ថស្រុកដើម្បីធ្វើការសួរនាំ តាមបញ្ជារបស់លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្ដម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បន្ទាយមានជ័យ ។

 លោកមេបញ្ជាការរងបានបញ្ជាក់ថា៖ឆ្លងតាមការសួរនាំពលករទាំង១៣នាក់នោះបានបំភ្លឺឲ្យដឹងថា ពួកគាត់មកពីបណ្ដាខេត្តផ្សេងៗគ្នា ហើយបានទំនាក់ទំនងឈ្មោះ លឿម បូរី មេខ្យល់និងជាអ្នកបើករថយន្តដើម្បីឲ្យនាំពួកខ្លួនឆ្លងដែនទៅប្រទេសថៃ ។ចំណែកឈ្មោះ លឿម បូរី ជាមេខ្យល់ បានឆ្លើយសារភាពថា រូបគេពិតជាបានទទួលដឹកពលករដែលមានបំណងលួចឆ្លងដែនដោយខុសច្បាប់ពិតប្រាកដមែន ។

លោកវរសេនីយ៍ឯកម៉ែន ភិរម្យ បានបញ្ជាក់ថា៖ដោយផ្អែកលើការរៀបរាប់របស់ពលករទាំង១៣នាក់ និងចម្លើយសារភាពរបស់ជនសង្ស័យ ។នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបញ្ជូនខ្លួនជនសង្ស័យនិងវត្ថុតាងមធ្យោបាយដឹកជញ្ជូនរថយន្ត០១គ្រឿងទៅសាលាដំបូងខេត្ត ចំណែកពលករទាំង១៣នាក់ បានធ្វើការអប់រំនិងធ្វើកិច្ចសន្យារួចឲ្យវិលត្រឡប់ទៅស្រុកកំណើតវិញរៀងៗខ្លួន ៕

បន្ទាយមានជ័យ,១៩/០៣/០២២=ណុប-រក្សា(២៩០១៦)


dd
Bottom Ad