នគរបាលការពារព្រំដែនគោក៨១៥ និងសិករងស្រុកម៉ឡៃ ជួបពិភាក្សាគ្នាជាមួយទាហានឈុតខ្មៅថៃ ១៣០៥ ពង្រឹងកិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសតាមព្រំដែន


ត្រលប់ក្រោយ

22/03/22 03:19 AM

ចំនួនទស្សនា៖

497

ប្រភព៖

បន្ទាយមានជ័យ

ដោយ៖ ណុប រក្សា

បន្ទាយមានជ័យ៖ ក្រោមការដឹកនាំនិងចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវបទបញ្ជាដល់កងកម្លាំងនគរបាលតាមព្រំដែនគោកទាំង៤ ត្រូវមានកិច្ចសហការប្រតិបត្តិការទំនាក់ទំនងល្អជាមួយអាជ្ញាធរនិងសមត្ថកិច្ចថៃតាមព្រំដែនសំដៅរក្សាបាននូវព្រំដែនសន្តិភាព ស្ថេរភាព សហប្រតិបត្តិការនិងការអភិវឌ្ឍ និងត្រូវពង្រឹងការទប់ស្កាត់រាល់បទល្មើសតាមព្រំដែនកម្ពុជា-ថៃ អនុវត្តដោយយកចិត្តទុកដាក់និងក្នុងស្មារតីទទួលខុសត្រូវខ្ពស់។


វរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ បានឲ្យដឹងថា៖ ក្នុងជំនួបពិភាក្សាជាមួយភាគីថៃ នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ កម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ មានលោកវរសេនីយ៍ត្រី រឿម ប៊ុនរិទ្ធ នាយប៉ុស្តិ៍ក្បាលទំនប់ បានដឹកនាំកម្លាំង ៧នាក់ សហការជាមួយកម្លាំងយោធាផ្នែកសឹករងស្រុកម៉ាឡៃចំនួន ០៦នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ជា រិទ្ធ មេបញ្ជាការកងអនុសេនាធំទី១ ចំណែកខាងទាហាន (ព្រាន) ឈុតខ្មៅថៃ កងអនុសេនាធំ ១៣០៥ ដឹកនាំដោយលោកវរសេនីយ៍ត្រី សូរ៉ាត់ យាន់មួបាន ដែលឈរជើងទល់មុខភូមិសាស្ត្រប៉ុស្តិ៍ក្បាលទំនប់ ភូមិបន្ទាយទី២។ ពិធីនេះធ្វើនៅចំណុចមាត់អូរព្រំដែន (ទឹកដីថៃ) ស្ថិតក្នុងភូមិឃុតហ៊ីន ឃុំខ្លងណាំសៃ ស្រុកអារញ្ញ ខេត្តស្រះកែវ ទល់មុខភូមិបន្ទាយទី២ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។


លោកវរសេនីយ៍ឯក សួង សៅ បានបញ្ជាក់ថា៖ ជំនួបពិភាគ្សាទ្វេភាគីរវាងកងទ័ពកម្ពុជា-ថៃ នេះ គឺ ធ្វើឡើងក្នុងគោលបំណង ដើម្បីបង្កើនចំណងសាមគ្គីភាព កិច្ចសហប្រតិបត្តិការ ទំនាក់ទំនងផ្តល់ព័ត៌មានឲ្យគ្នាទៅវិញទៅមក និងបានប្តេជ្ញារួមគ្នា ទប់ស្កាត់បទល្មើសតាមបន្ទាត់ព្រំដែន រួមមាន បទល្មើសសេដ្ឋកិច្ច បទល្មើសជួញដូរគ្រឿងញៀន ឧក្រិដ្ឋកម្មឆ្លងដែន និងពលករឆ្លងដែនខុសច្បាប់ជាដើម៕


dd
Bottom Ad