ជនរងគ្រោះដោយសារគ្រាប់មីន ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ


ត្រលប់ក្រោយ

22/03/22 08:38 AM

ចំនួនទស្សនា៖

257

ប្រភព៖

ព្រះវិហារ

ដោយ៖SR276


ព្រះវិហារ៖ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២នេះ លោកស្រី ចឹក ហេង អនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ តំណាងឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ បាននាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនលោកព្រិន្ទបាលឯក ទិត ហៃ អាយុ៣០ឆ្នាំ កងទ័ពបម្រើការនៅកងអនុសេនាតូចលេខ២ កងអនុសេនាធំលេខ១សឹករងស្រុកជាំក្សាន្ត ចំណុះឲ្យតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ប្រចាំការច្រកណងទឹម ដែលបានរងគ្រោះជាន់មីន បណ្តាលឲ្យដាច់ ជើងត្រឹមកជើង ហើយកំពុងសម្រាកព្យាបាលបន្តនៅមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ។


នៅក្នុងឱកាសនោះដែរ លោកស្រីអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាខេត្ត បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែគិតគូរពីសុខទុក្ខបងប្អូនជានិច្ច ទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា។


អំណោយដែលផ្តល់ជូននាឱកាសនោះរួមមាន៖ ទឹកសុទ្ធ៣កេស, ទឹកក្រូច៣កេស, ទឹកដោះគោឆៅ២យួរ, ឃីត១ និងថវិកាចំនួន ១លានរៀល ព្រមទាំងបានផ្តល់ថវិកាជូនអ្នកជំងឺ ចំនួន០៤នាក់ ក្នុងម្នាក់ៗ ថវិកាចំនួន ៥ម៉ឺនរៀលផងដែរ៕



dd
Bottom Ad