មន្រ្តីកសិកម្ម សុំឲ្យបណ្តុំអាជីវកម្មនានាខិតខំបង្កើន បរិមាណផលិតប្របកដោយសុវត្ថិភាព និងអនាម័យ ដើម្បីប្រជែងទីផ្សារ


ត្រលប់ក្រោយ

23/03/22 04:52 AM

ចំនួនទស្សនា៖

354

ប្រភព៖

ពោធិ៍សាត់

សម្រួលផ្សាយ៖SR276


ពោធិ៍សាត់ ៖ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២នេះ លោក មាស សេត ប្រធានការិយាល័យ ក្សេត្រសាស្រ្ត និងផលិតភាពកសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានដឹកនាំក្រុមការងារចុះពិនិត្យក្រុមបណ្តុំអាជីវកម្មបន្លែសុវត្ថិភាពផ្ទះសំណាញ់ និងឃ្លាំងស្តុកបន្លែ នៅភូមិផ្សារអណ្តែត ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។


លោក មាស សេត នៅក្នុងឪកាសនោះក៏បានជម្រុញឲ្យបណ្តុំអាជីកម្មនានាពិសេសក្រុម កសិករផលិតបន្លែ ត្រូវខិតខំបង្កើនបរិមាណផលិតប្រកបដោយសុវត្ថិភាពនិងអនាម័យល្អដើម្បីប្រជែងនៅលើទីផ្សារ ហើយទន្ទឹមនេះលោកមាស សេតបានរំលឹកពីការគ្រប់គ្រងរចនាសម្ព័ន្ធក្រុមនិងណែនាំបន្ថែមអំពីបច្ចេកទេសក្នុងការធ្វើនិងប្រើប្រាស់ជីសរីរាង(ជីធម្មជាតិ)របៀបធ្វើថ្នាំសម្លាប់ល្អិត(ដោយផ្សំវត្ថុធាតុធម្មជាតិ) របៀបធ្វើរងនិងថ្នាលសម្រាប់ដាំដុះ របៀបធ្វើផ្ទះសំណាញ់និងការប្រើប្រាស់ប្រព័ន្ធដំណក់ទឹកទៅលើបន្លែស្លឹក ដើម មើម ត្រួយ និងផ្លែជាដើម។


លោកមាស សេត បានឲ្យដឹងថាបច្ចុប្បន្នមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចងក្រងបណ្តុំក្រុមអាជីវកម្មនិងសហគមន៍តាម បណ្តាក្រុង ស្រុក ដូចជាបណ្តុំអាជីវកម្មចិញ្ចឹមមាន់ គោ ត្រី កង្កែប បង្កង ស្រូវ និងបន្លែសុវត្ថិភាពជាដើម ដោយមានមន្រ្តីជំនាញជាអ្នកបណ្តុះបណ្តាល ផ្តល់បច្ចេកទេសនិងចាំផ្តល់ប្រឹក្សាផងដែរ។ហើយសព្វថ្ងៃនេះមន្ទីរបាននិងកំពុងបើកវគ្គបណ្តុះបណ្តាលលើវិស័យកសិកម្មគ្រប់ជំនាញជាបន្តបន្ទាប់ដល់បងប្អូនប្រជាកសិករជាអ្នកផលិតក្នុងបណ្តុំអាជីវកម្មនានា៕



dd
Bottom Ad