ប្រេសសិតពិសេសរបស់ប្រធានអាស៊ាន៖ទាក់ទងអំពើហិង្សានៅមីយ៉ាន់ម៉ានៅតែបន្តកើតមាន គឺស្នើសុំឲ្យមាន ការអត់ធ្មត់ចំពោះការប្រើកម្លាំងយោធា និងផ្តល់ឲ្យមានការចែកអំណោយមនុស្សធម៌


ត្រលប់ក្រោយ

23/03/22 09:13 AM

ចំនួនទស្សនា៖

272

ប្រភព៖

ភ្នំពេញ

សម្រួលផ្សាយ៖SR276


ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិ បត្តិការអន្តរជាតិ បានធ្វើសន្និសីទសារព័ត៌មានអំពីដំណើរទស្សនកិច្ចការងារនៅប្រទេសមីយ៉ាន់ម៉ានៅ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២២ នេះ។


ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចលើកដំបូងទៅមីយ៉ាន់ម៉ា ដើម្បីពិនិត្យតាមដាន និងពិនិត្យការជឿនលឿនក្នុងការលទ្ធផល នៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅមីយ៉ាន់ម៉ាកាល ពីថ្ងៃទី៧-៨ ខែមករា ឆ្នាំ២០២២,កិច្ចសន្ទនាតាមទូរស័ព្ទរវាងសម្តេចតេជោ ហ៊ុន សែន ជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីង អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណ រដ្ឋសហភាពមីយ៉ាន់ម៉ា ក៏ដូចជាកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានកាលពីថ្ងៃទី១៧ ខែ កុម្ភៈ ឆ្នាំ២០២២កន្លងទៅនេះ។


ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានបន្តថា នៅក្នុងសន្និសីទសារព័ត៌មាននេះ គឺផ្តោទៅលើ ៣ចំណុច ទី១. ទាក់ទងសកម្មភាពនានានៅមី យ៉ាន់ម៉ា និងលទ្ធផលនៃកិច្ចប្រជុំ ទី២. ការវាយ តម្លៃចំពោះដំណើរទស្សនកិច្ចនេះ និងទី៣. ទិស ដៅដែលត្រូវអនុវត្តទៅអនាគត។

ទាក់ទងសកម្មភាពនានានៅមីយ៉ាន់ម៉ានិងលទ្ធ ផលនៃកិច្ចប្រជុំ គឺនៅថ្ងៃទី២១ ខែមីនា ជាថ្ងៃដែលឯកឧត្តមបានជួបសម្តែងការគួរសមជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីង អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណ រដ្ឋសហភាពមីយ៉ាន់ម៉ា និងបានជួបជាមួយមន្ត្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សារដ្ឋបាលរដ្ឋ ដើម្បីពិភាក្សាជាមួយគ្នាអំពីវិធីសាស្ត្រក្នុងការឈានទៅសម្រេចឲ្យបាននៅវឌ្ឍនភាពបន្ថែមទៀតក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆ័ន ៥ចំណុច។


ឯកឧត្តមបានជួបជាមួយឯកឧត្តមនាយឧត្តម សេនីយ៍ជាន់ខ្ពស់ មីង អោង ឡាំង ដើម្បីសម្រប សម្រួលការងារ ពង្រឹងបទឈប់បាញ់ ជំនួយមនុស្សធម៌ និងលើកឡើងអំពីទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅមីយ៉ាន់ម៉ាកាលពីថ្ងៃទី៧ - ៨ ខែមករា ឆ្នាំ២០២២។

ប្រេសសិតពិសេសរបស់ប្រធានអាស៊ានបានគូស បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការអនុវត្តអាណត្តិជាប្រេសិតពិសេស គឺមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង។ ហើយបានពន្យល់ពីភាពបន្ទាន់ពីភាពបន្ទាន់ គឺការបញ្ឈប់អំពើហិង្សា ជំនួយមនុស្សធម៌ និងការស្វែងរកដំណោះស្រាយប្រកបដោយបរិយាបន្ន។ ដោយសង្កត់ធ្ងន់ទៅលើការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ និងបានស្វាគមន៍បទឈប់បាញ់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីង អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធា រណរដ្ឋសហភាពមីយ៉ាន់ម៉ា។

ប្រេសសិតពិសេសបានបន្តថា ទាក់ទងអំពើហិង្សានៅមីយ៉ាន់ម៉ានៅតែបន្តកើតមាន គឺស្នើសុំឲ្យមាន ការអត់ធ្មត់ចំពោះការប្រើកម្លាំងយោធា។ ហើយបានស្នើឲ្យមានកិច្ចសហប្រតិបត្តិការ និងការគាំទ្រពីឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់មីង អោង ឡាំង ស្តីពីជំនួយមនុស្សធម៌ ប្រកបដោយសុវត្ថិ ភាព មិនមានការរារាំង ការរើសអើង បូករួមទាំងការចាក់វ៉ាក់សាំង។


ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានបញ្ជាក់ថា កិច្ចសន្ទនានយោបាយត្រូវចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដើម្បីចូលរួមផ្សះផ្សាជាតិ។ ហើយប្រេសិតពិសេសធ្វើជាស្ពានគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ ហើយបានរំលឹកពីសំណើរបស់សម្តេចតេជោ ហ៊ុន សែន ពីការរៀបចំឲ្យមានយន្តការត្រ័យការដើម្បីចូលរួមសកម្មភាពរបស់អាស៊ានក្នុងការចូលរួមអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆ័ន ៥ចំណុច ជួយឲ្យមីយ៉ាន់ម៉ាវិលទៅរកភាពប្រក្រតីឡើងវិញ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានបញ្ជាក់ទៀតថា មានអ្នកខ្លះថា ដំណើរទស្សនកិច្ចទៅមីយ៉ាន់ម៉ាដើម្បីផ្តល់ភាពស្របច្បាប់ឲ្យរដ្ឋាភិ បាលមីយ៉ាន់ម៉ា គឺជាការមិនពិតទេ កម្ពុជាគ្មានអ្វីក្រៅពីការជួយមីយ៉ាន់ម៉ា និងប្រជាជនមីយ៉ាន់ម៉ា រួចផុតពីសោកនាដកម្មតែប៉ុណ្ណោះ។


ចំណែកឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីង អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានសម្តែងការព្រួយបារម្ភពីការលួចនាំអាវុធចូលដែលនាំឲ្យមានអំពើហិង្សាឥតឈប់ឈរ។ ដោយឯកឧត្តចាត់ទុកដំណើរទស្សនកិច្ចរបស់ប្រេសសិតពិសេសរបស់ប្រធានអាស៊ាននឹងបើកផ្លូវឲ្យប្រេសិតពិសេសបានជួបជាមួយជាមួយតួអង្គសំខាន់ៗ និងប្តេជ្ញាគាំទ្រប្រេសិតពិសេស។


ឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីង អោង ឡាំង បានបញ្ជាក់ថា “គ្មានអ្វីសំខាន់ជាងជីវិតមនុស្សឡើយ”។

សូមជម្រាបថា ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ាឯកឧត្តមឧប នាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋសហភាពមីយ៉ាន់ ម៉ា ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២២ តបតាមការអញ្ជើញរបស់ក្រុម ប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។


ក្នុងឱកាសបំពេញទស្សនកិច្ចការងារនៅមីយ៉ាន់ម៉ា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ ម៉ា បានអញ្ជើញចូលជួបសាវនាការចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីង អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណ រដ្ឋសហភាពមីយ៉ាន់ម៉ា។

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរទស្សនៈស្តីពីការអនុវត្ត និងវឌ្ឍនភាពនៃការព្រមព្រៀងជាឯកច្ឆន្នប្រាំចំណុចរបស់អាស៊ាន ក្រោយពីដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីខែមករា ឆ្នាំនេះ។


បន្ទាប់ពីជួបជាមួយនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីង អោង ឡាំង ឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបន្តជួបជាមួយឯកឧត្តម វុនណា ម៉ោង ល្វីន រដ្ឋមន្ត្រីការបរទេស, ឯកឧត្តម កូ កូ ឡាំង រដ្ឋមន្រ្តីសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានក្រុមការងារស្តីពីជំនួយមនុស្សធម៌អាស៊ាន, និងឯកឧត្តមឧត្តមសេនីយ៍ យ៉ា ព្យេ រដ្ឋមន្ត្រីការិយា ល័យរដ្ឋាភិបាលសហព័ន្ធ និងជាប្រធានគណៈ កម្មាធិការសាមគ្គីភាពជាតិ និងកសាងសន្តិភាពផងដែរ៕


dd
Bottom Ad