សម្តេចតេជោ ហ៊ុន សែន ៖ ដាក់បទបញ្ជាអោយទ័ព និងការប្រើឧទ្ធមភាគចក្របង្រ្កាបបទល្មើសនេសាទ និងការទន្រ្ទានព្រៃលិចទឹក


ត្រលប់ក្រោយ

24/03/22 02:46 AM

ចំនួនទស្សនា៖

222

ប្រភព៖

ភ្នំពេញ

សម្រួលផ្សាយ៖SR276


ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រតិកម្មចំៗ ចំពោះបទល្មើសនេសាទនៅបឹងទន្លេសាប ចាប់បានតែទូកតូចៗ «បទល្មើសនេសាទ និងការទន្រ្ទានបឹងទន្លេសាប អស់លោកចាប់បានតែទូកតូចៗ អស់លោកស៊ីសំណោកគេឬ បានចាប់អាធំមិនបាន ? »។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញើញបិទសន្និបាទបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២២ នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ នេះ។


សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទន្លេសាបយើងត្រូវបានកាត់បន្ថយជាង៦ម៉ឺនហិកតា ដោយមានការទន្រ្ទានកាប់ព្រៃលិចទឹក ។

សម្តេចតេជោ បានបញ្ជាក់ថា អភិបាលខេត្តក៏នៅហ្នឹង ក្រសួងកសិកម្មក៏នៅហ្នឹង ក្រសួងធន ធានទឹកក៏នៅហ្នឹង ក្រសួងបរិស្ថានក៏នៅហ្នឹង ហេតុអ្វីបណ្តោយអោយមានការទន្រ្ទានព្រៃលិចទឹក ? ។

សម្តេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាថា អស់លោកជាអភិបាលខេត្តមានសិទ្ធិអំណាចហើយ ម៉េចចេះតែបណ្តោយ អស់លោកមិនធ្វើ ។


សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា រឿងសំខាន់ដែលខ្ញ៉ំចេញបទបញ្ជាថ្ងៃនេះ គឺការបំផ្លាញធនធានត្រីនៅបឹងទន្លេសាប ។

សម្តេចតេជោ បញ្ជាក់ថា មានគេរាយការណ៍ខ្ញ៉ំ អំពីបទល្មើសនេះ ខ្ញ៉ំបានប្រាប់ទៅអភិបាលខេត្ត តែខេត្តថាចាប់អត់បាន រត់លឿនពេក។សម្តេចតេជោ ហ៊ុន សែន បានបន្តថា ក្រសួងណាក៏ទាមទារយកអំណាចដែរ មានន័យថា តែងទាមទារស៉ំដាវពីនាយករដ្ឋមន្រ្តី តែអស់លោកអត់កាប់ទេ ពេលកាប់អោយនាយករដ្ឋមន្រ្តី អ្នកកាប់វិញ។ សម្តេចតេជោ បានថ្លែងថា អស់លោកចាប់បានតែអាទូកតូចៗ បទល្មើសតូចៗទេ យ៉ាងម៉េច អស់ លោកស៊ីសំណោកគេឬ ? ។


សម្តេចតេជោ ហ៊ុន សែន ដាក់បទបញ្ជាអោយទ័ព និងការប្រើឧទ្ធមភាគចក្រយកទៅបង្រ្កាបបទ ល្មើសនេសាទ និងការទន្រ្ទានព្រៃលិចទឹក ចាំមើលពួកវារត់លឿនប៉ុណ្ណា ដែលថា ពួកប្រព្រឹត្តបទ ល្មើស វារត់លឿននោះ?

សម្តេចតេជោ ហ៊ុន សែន សង្កត់ធ្ងន់ថា ឥឡូវយើងអ្នកកាន់ការងារបានប៉ុណ្ណឹង ជារដ្ឋមន្រ្តី ជាមេទា ហាន មេប៉ូលីស បើចាប់បទល្មើសមិនបាន ឈប់កាន់តំណែងនោះទៅ ។


សម្តេចតេជោ ហ៊ុន សែន បានបញ្ជាអោយដាំព្រៃ លិចទឹកឡើងវិញ ៦ម៉ឺនហិកតា ហើយត្រូវបង្រ្កាបពួកបទល្មើសនេសាទអោយបាន៕


dd
Bottom Ad