មិនយូរទៀតនោះទេ ក្រុងប៉ោយប៉ែត និងមានសួនច្បារដ៏ស្រស់ស្អាត ប្រវែង ២៥០ម៉ែត្រ


ត្រលប់ក្រោយ

25/03/22 01:34 AM

ចំនួនទស្សនា៖

424

ប្រភព៖

បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ក្រុមការងារអាជ្ញាធរក្រុងប៉ោយប៉ែត បានចុះពិនិត្យទីតាំងដើម្បីត្រៀមបើកការដ្ឋានស្ថាបនា គម្រោងសួនប៉ោយប៉ែតតេជោ ឈ្នះឈ្នះ ប្រវែងជាង២៥០ម៉ែត្រ តាមបណ្តោយផ្លូវជាតិលេខ៥ ចាប់ពីចំណុចមុខផ្លូវសហព័ន្ធរហូតដល់ច្រកចូលបុរីខេអិន។ ការចុះពិនិត្យទីតាំងសាងសង់ ធ្វើឡើងនៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២២នេះ។ 


ឯកឧត្តម ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ និង លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត បន្ទាប់ពីមានការសម្របសម្រួលរវាងអាជ្ញាធរ និងប្រជាពលរដ្ឋដែលបានតាំងលំនៅ នៅលើចំណីផ្លូវសាធារណៈក្នុងពេលកន្លងមក ដោយពួកគាត់យល់ព្រមរុះរើដោយស្ម័គ្រចិត្តចេញពីទីតាំងនេះ ដើម្បីឲ្យអាជ្ញាធរធ្វើការអភិវឌ្ឍន៍តំបន់នេះទៅជាប្រយោជន៍សាធារណៈរួម។ ទន្ទឹមនឹងការរើចេញរបស់បងប្អូនប្រជាពរដ្ឋ ក៏មានការទទួលនូវអំណោយដ៏ថ្លៃថ្លា ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រទ្ធឹបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នូវដីកាន់កាប់ដោយស្របច្បាប់ ក្នុង១គ្រួសារ១ឡូតិ៍។ ដែលមានក្បាលដី នៅភូមិបឹងជង្រុកតេជោឈ្នះឈ្នះ តាមរយៈឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុដ្ឋកាល័យសម្តេចតេជោផងដែរ។


គូរបញ្ជាក់ផងដែរថា គម្រោងសួនប៉ោយប៉ែតតេជោឈ្នះឈ្នះ នឹងលើកមុខមាត់ទីក្រុងប៉ោយប៉ែតឲ្យកាន់តែមានសោភ័ណភាពថែមមួយកម្រិតទៀតនាពេលដ៏ខ្លីខាងមុខនេះ។ ហើយនេះក៏ជាសមិទ្ធផលថ្មីបន្ថែមមួយទៀតនៃក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យផងដែរ៕ អត្ថបទ: ប្រសិទ្ធ




dd
Bottom Ad