ពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំនេះ សម្ដេចតេជោ និងក្រុមគ្រួសារ នឹងទៅកំសាន្តរយៈពេល០៣ថ្ងៃ នៅខេត្តព្រះសីហនុ


ត្រលប់ក្រោយ

25/03/22 04:35 AM

ចំនួនទស្សនា៖

320

ប្រភព៖

កំពង់ស្ពឺ

ដោយ៖ ឈឿន តាយ


ខេត្តកំពង់ស្ពឺ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំនេះ សម្តេច និងក្រុមគ្រួសារ នឹងទៅកំសាន្តរយៈពេល០៣ថ្ងៃ នៅទឹកដីនៃខេត្តព្រះសីហនុ។


សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងដូច្នេះនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥១ ពីឧត្ដុង្គទៅកាន់ថ្នល់ទទឹង នៅក្នុងខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៥ ខែមីនានេះ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាថ្មីនៅព្រឹកថ្ងៃសុក្រនេះថា នៅក្នុងឆ្នាំ២០២២នេះ កម្ពុជានឹងប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរជាធម្មតា ដោយសារតែកម្ពុជាបានចាក់វ៉ាក់សាំងបង្ការកូវីដ១៩បានច្រើនលើសលប់។

សម្ដេចតេជោបានថ្លែងថា «សង្ឃឹមថាបងប្អូនប្រជាពលរដ្ឋកម្ពុជានឹងទទួលបាននូវភាពសប្បាយរីករាយ ប្រកបដោយសុវត្ថិភាព ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ។»


សម្តេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាដល់អាជ្ញាធរ និងសមត្ថកិច្ចទាំងអស់ ត្រូវរៀបចំរក្សាសន្តិសុខ ដើម្បីបង្កលក្ខណៈសប្បាយរីករាយជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មី៕


dd
Bottom Ad