ឯកឧត្តម ប្រាក់ សុខុន: ការធ្វើដំណើរទស្សនៈកិច្ចទៅមីយ៉ាន់ម៉ា គឺដើម្បីតាមដាន និងពិនិត្យភាពជឿនលឿន


ត្រលប់ក្រោយ

25/03/22 04:44 AM

ចំនួនទស្សនា៖

231

ប្រភព៖

ភ្នំពេញ

អត្ថបទ៖ ប្រសិទ្ធ


ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ចប់នូវដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃនៅឯប្រទេសមីយ៉ាន់ម៉ា ដើម្បីពិនិត្យតាមដានភាពជឿនលឿននៃប្រទេសមីយ៉ាន់ម៉ា ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាពេលកន្លងមក។ នេះបើយោងតាមគេហទំព័ររបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលយើងទើបតែទទួលបាននៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២២នេះ។


ឯកឧត្តមមានប្រសាសន៍បន្ថែមទៀតថា "ខ្ញុំទើបតែបានបញ្ចប់ការបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃនៅឯប្រទេសមីយ៉ាន់ម៉ា ក្នុងតួនាទីជាប្រេសិតពិសេសនៃប្រធានអាស៊ាន ស្ដីពីមីយ៉ាន់ម៉ា។ នេះគឺជាដំណើរទស្សនកិច្ចដំបូងរបស់ប្រេសិតពិសេស ដែលមានកម្មវិធីយ៉ាងមមាញឹក ជាមួយនឹងកិច្ចប្រជុំជាច្រើន ជាមួយនឹងភាគីពាក់ព័ន្ធនានា ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តកិច្ចព្រមព្រៀង ជាឯកច្ឆន្ទ ៥ ចំណុច របស់អាស៊ាន ដែលយើងតែងហៅថា Five-Point Consensus "។


ក្នុងនោះដែរឯកឧត្តមបានបញ្ជាក់នូវចំណុចសំខាន់ ចំនួន៣ រួមមាន៖


១. ទាក់ទងទៅនឹងសកម្មភាពនានានៅមីយ៉ាន់ម៉ា នឹងលទ្ធផលនៃកិច្ចប្រជុំ។


២. ការវាយតម្លៃចំពោះដំណើរទស្សនកិច្ច


៣. ទិសដៅដែលត្រូវអនុវត្តទៅថ្ងៃអនាគត។


គួរបញ្ជាក់ផងដែរថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបន្ថែមទៀតដែរថា ដំណើរទស្សនកិច្ចទៅមីយ៉ាន់ម៉ាលើកដំបូងនេះ ដើម្បីតាមដាន និងពិនិត្យ ការជឿនលឿនក្នុងការអនុវត្តលទ្ធផលដំណើរទស្សនកិច្ចរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី ៧-៨ ខែមករា ឆ្នាំ ២០២២ និងកិច្ចសន្ទនាតាមទូរស័ព្ទ រវាងសម្ដេចតេជោ ជាមួយនឹងឯកឧត្តម នាយឧត្តមសេនីយ៍ មីងអោឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាល ក៏ដូចជាកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលបានប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៧ ខែកុម្ភៈឆ្នាំ ២០២២ កន្លងទៅ៕


dd
Bottom Ad