ក្មេងស្រីសិស្សាសាលា០១នាក់ ក្នុងចំណោម០៥នាក់ បានស្លាប់ដោយលង់ទឹកស្រះក្នុងវត្តប្រាសាទរលំជ្រៃ


ត្រលប់ក្រោយ

28/03/22 05:29 AM

ចំនួនទស្សនា៖

453

ប្រភព៖

បន្ទាយមានជ័យ

ដោយ៖SR276


បន្ទាយមានជ័យ៖ ក្មេងស្រីសិស្សសាលា០១នាក់ ក្នុងចំណោម០៥នាក់ បានស្លាប់ខណៈដែលនាំគ្នាទៅលេងទឹកស្រះក្នុងវត្តបណ្តាលឲ្យលង់ទឹក ។ ហេតុការណ៍បង្កឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង០១រសៀលថ្ងៃទី២៦ ខែមីនាឆ្នាំ២០២២ នៅវត្តប្រាសាទរលំជ្រៃ ស្ថិតក្នុង ឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។


នគរបាលស្រុកថ្មពួកបានឲ្យដឹងថា៖ក្មេងស្រីរងគ្រោះ ឈ្មោះ ឈិត ណារ៉ុង អាយុ ១៣ឆ្នាំ(សិស្សសាលា) រស់នៅភូមិ ស្វាយ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ បើតាមការបំភ្លឺពីមិត្តភក្រ្ត ក្រុមក្មេងស្រីរងគ្រោះ នៅមុនពេលកើតហេតុ នៅវេលាម៉ោង ១១ ពួកគេបាននាំគ្នា មកផ្ទះ ប៉ុន្តែមិនបានទៅផ្ទះភ្លាមៗនោះទេ ដោយនាំគ្នាទៅលេងនៅផ្សារគំរូថ្មី ឃុំគំរូ រួចបន្តនាំគ្នា ទៅលេងនៅវត្តប្រាសាទរលំជ្រៃ ហើយបបួលគ្នាជិះទូកលេងក្នុងស្រះ ពេលនាំគ្នាចុះទៅឈរលើជណ្តើរស្រះ ដើម្បីជិៈទូកក៏អិលជើងធ្លាក់ ចូលទៅក្នុងស្រះកន្លែងរណ្ដៅជ្រៅទាំងអស់គ្នាបណ្ដាលឱ្យលង់ក៏នាំគ្នាស្រវ៉ាតោងឡើងមកលើវិញបានចំនួន ០៥នាក់ តែក្មេងស្រីរងគ្រោះឈ្មោះ ឈិត ណារ៉ុង បានលិចបាត់ទៅក្នុងទឹក ពេលនោះ ពួកគេក៏ស្រែកហៅលោកតាៗដែលនៅក្នុងវត្តឲ្យមកជួយរាវរក ប្រហែលជា ០៥នាទីក្រោយមក ទើបប្រទះឃើញ ក្មេងស្រីរងគ្រោះបានជួយសង្គ្រោះ តែជាអកុសលនាងបានស្លាប់បាត់ទៅហើយ។


នគរបាលបានបញ្ជាក់ថា៖បន្ទាប់ពីទទួលបានព័ត៌មាន នគរបាលនិងអាជ្ញាធរបានបង្កើតគណៈកម្មាការធ្វើការត្រួតពិនិត្យដែលមានសមាសភាពនគរបាលជំនាញផ្នែកវិភាគកន្លែងកើតហេតុ,លោកមេភូមិស្វាយ,លោកប្រធានមណ្ឌលសុខភាពឃុំ,នគរបាលប៉ុស្តិ៍ បានបញ្ជាក់ថានៅលើដងខ្លួនសព ពុំមានស្លាក​ស្នាមអ្វីទាំក់ទងនឹងករណីឃាតកម្មនោះឡើយ ។

សពក្រោយពីពិនិត្យរួចបានប្រគល់ជូនក្រុមគ្រួសារ ចាត់​ចែងធ្វើបុណ្យតាមប្រពៃណី ៕


dd
Bottom Ad