29/03/22 02:33 AM
ដោយ៖ ណុប-រក្សា
បន្ទាយមានជ័យ៖ លោក សូ រតនៈ ប្រធានប្រតិបត្តិក្រុមយវជនការពារសន្តិភាព អមដំណើដោយលោក ខង សុខា ប្រធានក្រុមយុវជនការពាសន្តិភាពខេត្តបន្ទាយមានជ័យ និងលោក-លោកស្រីអគ្គលេខាធិការរង អគ្គហិរញ្ញឹករងក្រុមយុវជនការពារសន្តិភាព រួមជាមួយក្រុមការងារកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ បានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ចែកជូនដល់គ្រួសារដែលមានជីវភាពខ្វះខាត និងជនពិការ ចំនួន០២ស្រុក គឺ ស្រុកមង្គលបូរី ២១គ្រួសារ ក្នុងឃុំសំបួរ និងស្រុកអូរជ្រៅ ២០គ្រួសារ ក្នុងឃុំសំរោង ក្នុងខេត្តបន្ទាយមានជ័យ ។
ថ្លែងទៅកាន់ប្រជាពលរដ្ឋនាឱកាសនោះ លោក សូ រតនៈ បានលើកឡើងថា៖ក្រុមយុជនការពារសន្តិភាពមានគោលការណ៍៣សំខាន់ៗចំណុច៖
១-/ គាំទ្រគណបក្សប្រជាជនកម្ពុជា,
២/- វាយបកទៅក្រុមបក្សប្រឆាំងទាំងក្នុង និងក្រៅប្រទេស,
៣/- ធ្វើការងារមនុស្សធម៌ យកអំណោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងអំណោយសប្បុរសជន ចុះចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត។
លោក សូ រតនៈ បានគូសបញ្ជាក់ជូនថា៖សន្តិភាពមិនមែនកើតឡើងដោយចៃដន្យនិងងាយៗនោះទេ គឺកើតឡើងដោយសារការលះបង់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឥស្សរជនជាច្រើនទៀត ដើម្បីឲ្យប្រទេសជាតិមានសុខសន្តិភាពរហូតមកទល់សព្វថ្ងៃនេះ ។ ដូច្នេះដើម្បីប្រទេសជាតិមានសុខសន្តិភាពបានយូរអង្វែង មានតែយើងទាំងអស់គ្នាត្រូវរួមគ្នាការពារសន្តិភាព មានសុខសន្តិភាពទើបមានការអភិវឌ្ឍប្រទេសឲ្យកាន់តែមានការរីកចម្រើន។ ទន្ទឹមនឹងមានការអភិវឌ្ឍនោះ បច្ចុប្បន្ននេះទៀតសោតសម្តេចតេជោ ហ៊ុន សែន បានប្រយុទ្ធក្នុងសមរភូមិកូវីដ-១៩ ដោយសម្តេចបានបញ្ជាទិញ និងមានប្រទេសជាមិត្តមួយចំនួនក៏បានផ្តល់វ៉ាក់សាំងចាក់ការពារជំងឺកូវីដ-១៩ ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ។
លោកប្រធានប្រតិបត្តិ បានគូសបញ្ជាក់ទៀតថា៖ ដើម្បីជាចូលរួមចំណែកសម្រាលទុក្ខលំបាកផ្នែកជីវភាពប្រចាំថ្ងៃរបស់បងប្អូនមីងមាទាំង២១គ្រួសារ នៅឃុំសំបួរ ស្រុកមង្គលបូរីនេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ បានឧបត្ថម្ភអំណោយជាស្បៀងតាយរយៈក្រុមយុវជនការពារសន្តិភាពដោយក្នុង០១គ្រួសារទទួលបាន៖អង្ករ ២៥គីឡូរក្រាម, មី ១កេះ, ទឹកត្រី ១យួរ,ទឹកស៊ីអ៊ីវ ១យួរ, ថវិការ ២ម៉ឺនរៀល ដោយឡែកគ្រួសារជនពិការទទួលបានរទេះរុញ០១គ្រឿង។
នៅរសៀលថ្ងដដែលនេះផងដែរ លោក សូ រតនៈ ប្រធានប្រតិបត្តិក្រុមយវជនការពារសន្តិភាព អមដំណើដោយលោក ខង សុខា ប្រធានក្រុមយុវជនការពាសន្តិភាពខេត្តបន្ទាយមានជ័យ និងលោក-លោកស្រីអគ្គលេខាធិការរង អគ្គហិរញ្ញឹករងក្រុមយុវជនការពារសន្តិភាព រួមជាមួយក្រុមការងារ ក៏បានបន្តនាំយកអំណោយរបស់ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ច័ន្ទមុន្នី ជាស្បៀងតាយរយៈក្រុមយុវជនការពារសន្តិភាពទៅចែកជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅភូមិធ្មេញត្រី ឃុំសំរោង ស្រុកអូរជ្រៅ ចំនួន២០គ្រួសារ ដោយក្នុង០១គ្រួសារទទួលបាន៖អង្ករ ២៥គីឡូរក្រាម, មី ១កេះ, ទឹកត្រី ១យួរ,ទឹកស៊ីអ៊ីវ ១យួរ, ថវិការ ២ម៉ឺនរៀល ដោយឡែកគ្រួសារជនពិការទទួលបានរទេះរុញ០១គ្រឿងនិងឈើច្រត់០១ផងដែរ។
ផ្សារភ្ជាប់ជាមួយនិងពិធីនេះ លោ សូរតនៈ ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់នៅពេលខាងមុននេះ មានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ សូមឲ្យបងប្អូន មីងមា ទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងមួយទៀតចូលរួមទប់ស្កាត់ការឆ្លងរាលជំងឺកូវីដ-១៩ អូមីក្រុងទាំងអស់គ្នា ដោយអនុវត្តជានិច្ចតាមការណែនាំរបស់ក្រសួងសុខាភិបាលនិងវិធានការ ៣កុំ ៣ការពារ ឲ្យបានខ្ជាប់ខ្ជួន ៕




