ប្រជាពលរដ្ឋអតីតយុទ្ធជនរងគ្រោះដោយខ្សល់កន្ត្រាក់ចំនួន១០៧គ្រួសារនៅភូមិតេជោសន្តិភាពតំបន់ការេ២(២២២២)ទទួលបានអំណោយពីសាខាកាកបាទក្រហមខេត្ត


ត្រលប់ក្រោយ

30/03/22 03:29 AM

ចំនួនទស្សនា៖

392

ប្រភព៖

បន្ទាយមានជ័យ

ដោយ៖ណុប រក្សា


បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋអតីតយុទ្ធជនចំនួន ១០៧គ្រួសារស្ថិតនៅភូមិតេជោសន្តិភាព តំបន់ការេ ២ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ រងគ្រោះដោយគ្រោះធម្មជាតិខ្សល់កន្ត្រាក់ បង្កឲ្យផ្ទះសំបែងរបស់គាត់ខូចខាត នៅល្ងាចថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ ក្នុងនោះ៣៩ គ្រួសារធ្ងន់ធ្ងរ បានទទួលអំណោយមនុស្សធម៌ពីកាកាបាទក្រហមកម្ពុជា នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២។

ឯកឧត្តម អ៊ុំ រាត្រី តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាបានមានប្រសាសន៍ចូលរួមសោកស្ដាយ ទ្រព្យសម្បត្តិផ្ទះសំបែងរបស់បងប្អូនរងគ្រោះដោយខ្យល់កន្ត្រាក់កន្លងមកនេះ។


ជាមួយគ្នានោះ ឯកឧត្តម អ៊ុំ រាត្រី ក៏បានថ្លែងនូវការកោតសរសើរនិងអរគុណដល់កងកម្លាំងប្រដាប់អាវុធ តែងតែចុះជួយដល់បងប្អូនដែលទទួលរងគ្រោះដោយគ្រោះធម្មជាតិគ្រប់ទីកន្លែងដូចជាធ្វើការរុះរើ ជួសជុលផ្ទះសំបែងឡើងវិញបានទាន់ពេលវេលា ។

ឯកឧត្តមអភិបាលខេត្តក៏បានជំរុញដល់បណ្ដាមន្ទីរអង្គភាពជុំវិញខេត្ត ចុះពិនិត្យជាក់ស្ដែង ដល់គេហដ្ឋានពួកគាត់ផ្ទាល់ ស្ដីពីសុខទុក្ខ ខូចខាតនិងចូលរួមជួយឧបត្ថម្ភដល់គ្រួសារពួកគាត់ទៅតាមលទ្ធភាពអាចជួយបាន ដែរទង្វើនេះសបញ្ជាក់ឲ្យឃើញពីទឹកចិត្តអាណិតស្រឡាញ់ខ្មែរជួយខ្មែរក្នុងគ្រាលំបាក។


នៅក្នុងពិធីសំណេះសំណាលសួរសុខទុក្ខនិងនាំយកអំណោយទៅចែកជូននោះ ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្តាយមានជ័យ បានបញ្ជាក់ថា៖ដោយពិនិត្យឃើញជាក់ស្ដែង ជួបនូវការលំបាកផ្នែកជីវភាព ក៏ដូចជាមានការខូចខាតផ្ទះសំបែងផងនោះ សាខាកាកបាទក្រហមខេត្ត បាននាំយកនូវអំណោយ ដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដល់ជូនគ្រួសារអតីតយុទ្ធជនដែលទទួលរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន ១០៧គ្រួសារក្នុងនោះធ្ងន់ ចំនួន៣៩គ្រួសារ នាថ្ងៃនេះដោយក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូក្រាម, ត្រីខ ១០កំប៉ុង, មី០១កេស ទឹកត្រី ០៣,ដប, មុង០១, ភួយ០១, សារុង០១, ក្រមា០១, អាវយឺត០១, ជែលលាងសំអាតដៃ០២ដប និង តង់ប្លាស្ទិក០១ផ្ទាំង សម្រាប់គ្រួសាររងគ្រោះធ្ងន់ធ្ងរ។

ឯកឧត្តម លោកជំទាវ អស់លោកលោកស្រី ក៏បានអញ្ជើញចុះពិនិត្យខ្នងផ្ទះ សាកសួរសុខទុក្ខនិងបានផ្ដល់នូវថវិកា សម្ភារៈមួយចំនួនបន្ថែមទៀតផងដែរ។


ជាចុងក្រោយឯកឧត្តម អ៊ុំ រាត្រី ក៏បានធ្វើការផ្ដាំផ្ញើដល់បងប្អូនទាំងអស់ត្រូវមានការប្រុងប្រយ័ត្ន ខ្ពស់បំផុតពេលមានភ្លៀងឬខ្យល់ ត្រូវរកកន្លែងទីសុវត្ថិភាពពិសេសផ្គររន្ទះ ត្រូវបិទទូរសព្ទ ៕



dd
Bottom Ad