ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម បានអញ្ជើញចុះត្រួតពិនិត្យ ផ្ទះអតីតយុទ្ធជនដែលរងគ្រោះដោយខ្យក់កន្រ្តាក់ នៅលើដីសម្បទានសង្គមកិច្ចមជ្ឈមណ្ឌលតេជោសន្តិភាពតំបន់ការ៉េ២(២២២២)


ត្រលប់ក្រោយ

01/04/22 02:46 AM

ចំនួនទស្សនា៖

437

ប្រភព៖

បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ព្រឹកថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២២ម្សិលមិញ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អមដំណើរដោយលោក លី សារី អភិបាលរងខេត្ត តំណាងឱ្យឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក លោកស្រី ប្រធាន-អនុប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្តបានអញ្ជើញចុះត្រួតពិនិត្យ ផ្ទះអតីតយុទ្ធជនដែលរងគ្រោះដោយខ្យក់កន្រ្តាក់ នៅលើដីសម្បទានសង្គមកិច្ច មជ្ឈមណ្ឌលតេជោសន្តិភាពតំបន់ការ៉េ២(២២២២) ប្រមាណជាង១០៧គ្រួសារ នៅឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដែលរងការខូចខាតកាលពីល្ងាចថ្ងៃទី២៧ ខែមីនា កន្លងមកថ្មីៗនេះ។



ក្នុងឱកាសនោះផងដែល ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បានមានប្រសាសន៍ថា៖ ក្នុងនាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នឹងចាត់ចែងក្រុមជាង ដើម្បីធ្វើផ្ទះថ្មីសងជូនអតីតយុទ្ធជនដែលផ្ទះរបស់គាត់ប៉ះពាល់ខ្លាំង(ខូចខាតទាំងស្រុង)។ដោយធ្វើឲ្យហើយក្នុងរយៈពេល ១ខែ ក្នុងចំនួនផ្ទះ ៣៩ខ្នង។ ដោយឡែកផ្ទះប៉ះពាល់ស្រាល គឺប្រគល់ឲ្យអាជ្ញាធរខេត្ត ស្រុក ក្រុង កងកម្លាំង និងមន្ទីរអង្គភាព ទទួលបន្ទុក ត្រូវរួមគ្នាធ្វើការជួសជុលឡើងវិញ ដោយកំណត់ឲ្យហើយមុនចូលឆ្នាំខ្មែរ ក្នុងចំនួនផ្ទះ៦៨ខ្នង។



ជាមួយគ្នានោះដែរឯកឧត្តម ទេសរដ្ឋមន្រ្តី ក៏បានផ្តាំផ្ញើឲ្យបងប្អូនអតីតយុទ្ធជនទាំងអស់យកចិត្តទុកដាក់ឲ្យបានខ្ពស់ចំពោះអាកាសធាតុ ព្រោះរដូវនេះជារដូវដែលមានភ្លៀងធ្លាក់ រួមជាមួយនិងផ្គររន្ទះ ខ្យល់កន្រ្តាក់ ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុណាមួយកើតឡើងចំពោះបងប្អូន ហើយត្រូវតែបន្តការពារខ្លួនឲ្យបានខ្ពស់បំផុត និងត្រូវតែធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសអនុវត្តតាម អនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ ៣ការពារ និង ៣កុំឲ្យបានខ្ជាប់ខ្ជួន៕ ណុប-រក្សា



dd
Bottom Ad