យុវជនសង្ស័យម្នាក់ ចាប់រំលោភក្មេងស្រីអាយុ១២ឆ្នាំ ត្រូវនគរបាលចាប់ឃាត់ខ្លួន បញ្ជូនទៅសាលាដំបូងខេត្ត


ត្រលប់ក្រោយ

01/04/22 04:18 AM

ចំនួនទស្សនា៖

541

ប្រភព៖

បន្ទាយមានជ័យ

ដោយ៖ ណុប រក្សា


បន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកស្វាយចេក ចាប់ឃាត់ខ្លួននៅវេលាម៉ោង០៥និង៣០នាទីល្ងាចថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ តាមបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដសំបូងខេត្តបន្ទាយមានជ័យ ដោយជាប់ចោទពីបទចាប់រំលោភ​សេពសន្ថវៈក្មេងស្រីជាអនីតិជន បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចាត់ការតាមនិតិវិធី ។


លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានឲ្យដឹងថា៖ ជនសង្ស័យឈ្មោះ អឿង ភូសិន ហៅភូ ភេទប្រុសអាយុ១៧ឆ្នាំ នៅភូមិស្លែង ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ ចំណែក្មេងស្រីរងគ្រោះ ឈ្មោះ ក.ដ.ន អាយុ១២ឆ្នាំ នៅភូមិសំរោង ឃុំឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

លោកអធិការបានបញ្ជាក់ថា៖ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ ជនសង្ស័យឈ្មោះ អឿង ភូសិន ហៅភូ បានធ្វើសកម្មភាពចាប់ក្មេងស្រីរងគ្រោះរំលោភបានសម្រេច០១លើកនៅក្នុងបន្ទប់ទឹកផ្ទះរបស់ឈ្មោះ បុត្រ ផាត ភេទស្រី អាយុ៣៧ឆ្នាំ នៅភូមិសំរោង ឃុំឃុំ

ស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ខណៈម្ចាស់ផ្ទះមិននៅ ។


លោកវរសេនីយ៍ឯក ជា ស្លូញ បានបញ្ជាក់ទៀតថា៖ នៅចំពោះមុខសមត្ថិច្ចជនសង្ស័យ បានសារ​ភាពថា ខ្លួនពិតជាបានចាប់ក្មេងស្រីរងគ្រោះរំលោភពិតមែនខណៈនាងទៅងូតទឹកក្នុងបន្ទប់ទឹកខាងក្រោយ​​ផ្ទះ ។ ដោយផ្អែលើចម្លើយសារភាពរបស់ជនសង្ស័យនិងបណ្តឹងរបស់ម្តាយ ឪពុកក្មេងស្រីរងគ្រោះ និងការបំភ្លឺរបស់ក្មេងស្រីរងគ្រោះ ឈ្មោះ អឿង ភូសិន ហៅភូ ត្រូវបានកម្លាំងនគរបាលជំនាញអធិការដ្ឋានស្រុស្វាយចេក បានរៀបចំសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ដើម្បីចាត់ការបន្តតាមនិតិវិធី៕


dd
Bottom Ad