រដ្ឋបាលខេត្តស្ទឹងត្រែង បើកកិច្ចត្រួតពិនិត្យវឌ្ឍនភាពការងាររដ្ឋបាលខេត្តប្រចាំខែមីនា និងប្រចាំត្រីមាសទី០១ និងទិសដៅភារកិច្ចបន្ត


ត្រលប់ក្រោយ

01/04/22 04:53 AM

ចំនួនទស្សនា៖

386

ប្រភព៖

ស្ទឹងត្រែង

ស្ទឹងត្រែង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ជា ថាវរិទ្ធ អភិបាលខេត្តស្តីទី បានដឹកនំាកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររដ្ឋបាលខេត្តប្រចាំខែមីនា និងប្រចាំត្រីមាសទី១ និងទិសដៅភារកិច្ចបន្ត រដ្ឋបាលខេត្តស្ទឹងត្រែង។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ គណៈអភិបាលខេត្ត លោក លោកស្រី គណៈអភិបាលក្រុង/ស្រុក កម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោកប្រធាន អនុប្រធានមន្ទីរ ជំនាញជុំវិញខេត្ត និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។



ឯកឧត្តម ជា ថាវរិទ្ធ ថ្លែង នូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់អាជ្ញាធរ ស្រុក ក្រុង ឃុំ សង្កាត់ និងមន្ទីរ អង្គភាពរួមទាំងកងកម្លាំងប្រដាប់ អាវុធទាំង៣ប្រភេទ ដែលបានខិតខំអនុវត្តតួនាទីភារកិច្ច ប្រកបដោយប្រសិទ្ធិភាព ក្នុងការចូលរួមគាំទ្រ គោលនយោបាយយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល កម្ពុជា ជាពិសេសបានចូលរួមក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុខសន្តិភាព ការបម្រើសេវា សាធារណៈបានល្អ និងបានកសាងសមិទ្ធផលនានានៅតាម មូលដ្ឋានលេចជារូបរាង្គ ដែលជាការរួមចំណែកឲ្យខេត្ត ស្ទឹងត្រែងមានភាពរីកចំរើន។



ជាមួយគ្នានេះឯកឧត្តម អភិបាលខេត្តស្តីទី បានក្រើនរំលឹកដល់ បណ្តាមន្ទីរអង្គភាពទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងការ អភិវឌ្ឍហេដ្ឋា រចនាម្ព័ន្ធនៅតាមមូលដ្ឋាន និងបម្រើសេវា សាធារណៈជូនប្រជាពលរដ្ឋទូទាំងខេត្ត និងបានដាក់ចេញនូវ ផែនការសំខាន់ៗមួយចំនួន ជាការឆ្លើយតបទៅនឹងតម្រូវការ និងសំណូមពរចាំបាច់របស់ប្រជាពលរដ្ឋ និងត្រូវបង្កើនការ ខិតខំយកចិត្តទុកដាក់បន្តទៀតលើការរក្សាសន្តិសុខ សណ្តាប់ ធ្នាប់ និងពង្រឹងការអនុវត្តគោលនយោបាយ "ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព" នៅតាមក្រុង ស្រុក នឹងទប់ស្កាត់ បង្ក្រាប បទល្មើសព្រៃខុសច្បាប់គ្រប់រូបភាព នឹងការពារឲ្យបាន នូវ ធនធានធម្មជាតិ៕



dd
Bottom Ad