លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញបិទវគ្គហ្វឹកហ្វឺនដល់នគរបាល៦០នាក់


ត្រលប់ក្រោយ

04/04/22 01:53 AM

ចំនួនទស្សនា៖

418

ប្រភព៖

បន្ទាយមានជ័យ

បន្ទាយមានជ័យ: នៅរសៀលថ្ងៃទី ០១ ខែមេសា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលមេរៀនលំហាត់របៀបនៅនិងកន្លែង ដល់នគរបាលសិក្ខាកាមចំនួន៦០នាក់ ក្រោយបញ្ចប់ការសិក្សារយះពេល១សប្តាហ៍ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។



បន្ទាប់ពីហ្វឹកហាត់អស់រយៈពេល០៥ថ្ងៃមក នគរបាលចំនួន៦០នាក់ ត្រូវបានបញ្ចប់វគ្គរបស់ខ្លួន នៅថ្ងៃចុងសប្តាហ៍នេះ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ សិទិ្ធ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីលោកឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង នាយការិយាល័យបុគ្គលិកនិងបណ្តុះបណ្តាលនិងវិក្រឹត្យការ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។



លោកវរសេនីយ៍ឯក ជា ពិសិដ្ឍនាយការិយាល័យ បណ្តុះបណ្តាលនិងវិក្រឹត្យការ បានរាយការណ៍ថា៖នេះគឺជាវគ្គទី០៣ ដែលមន្ត្រីនរបាលជំនាញចំណុះស្នងការដ្ឋាន បានរៀនសូត្ររំលិកឡើងវិញអំពីមេរៀនលំហាត់របៀប វិន័យ ០០៦ របស់កងកម្លាំងនគរបាលជាតិនិងមេរៀនភាពជាអ្នកដឹកនាំ និង មេរៀនរបៀបរបបរដ្ឋបាល ដែលមានសិក្ខាកាមចំនួន៦០នាក់ ក្នុងនោះស្រីចំនួន១៤នាក់ ។

ក្នុងឱកាសនោះដែរ តំណាងសិក្ខាកាមបានឡើងប្តេជ្ជាចិត្តយ៉ាងមុះមុត គោរពវិន័យលេខ០០៦ របស់ក្រសួងមហាផ្ទៃ និងបទបញ្ជារបស់ថ្នាក់ដឹកនាំ។



ថ្លែងនាឱកានោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលោកស្នងការរង លោកនាយ នាយរង ការិយាល័យបុគ្គលិក និងការិយាល័យបណ្តុះបណ្តាល លោកគ្រូឧទ្ទេសនាម និងអ្នកពាក់ពន្ធ័ទាំងអស់ ដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ជ្រោមជ្រែងរហូតវគ្គនេះទទួលបានលទ្ធផលល្អនិងសម្រេចជោគជ័យតាមផែនការនិងសិក្ខាកាមទាំង០២ភេទផងដែរយកចិត្តទុកសិក្សារៀនសូត្រ។ ទន្ទឹមគ្នានោះ លោកឧត្តមសេនីយ៍ស្នងការក៏បានផ្តាំផ្ញើរដល់សិក្ខាកាមទាំងអស់ត្រូវយកចំណេះជំនាញទាំងនេះទៅប្រើប្រាស់ប្រចាំថ្ងៃ តាមអង្គភាពឲ្យមានប្រសិទ្ធិភាព និងសូមបន្តអនុវត្តវិធានការសុខាភិបាលគឺ ៣កុំ ៣ការពារ ដើម្បីគេចផុតពីជម្ងឺកូវីដ១៩ បំលែងខ្លួនថ្មីអូមីក្រុងនេះផងដែរ៕ ណុប-រក្សា



dd
Bottom Ad